ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញ​បើក​កម្មវិធីផ្សព្វផ្សាយ​ស្តីពី​«របបសន្តិសុខសង្គម​ផ្នែក​ថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរង​ហានិភ័យ»​ ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ ការផ្សព្វផ្សាយនេះ ធ្វើឡើង​មួយសប្តាហ៍​ក្រោយការ​ប្រកាសដាក់ឱ្យ​អនុវត្តលើ​គម្រោងទាំងពីរ​នេះដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា […]

រដ្ឋមន្ត្រី​ក្រសួង​ការងារ ផ្សព្វ​ផ្សាយ​កិច្ច​ខិត​ខំលើក​ស្ទួយកម្មករ​និយោជិត ក្នុងកម្មវិធី​ប្រកួត​សមាជិក ប.ស.ស. ឆ្នើម ២០២៣

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្សព្វផ្សាយអំពីកិច្ចខិតខំជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកស្ទួយការប្រកបការងារ ការរស់នៅ សិទ្ធិសេរីភាពរបស់កម្មករនិយោជិត

5
Promotion