ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាពដ៏សំខាន់ថ្មីមួយដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវលំដាប់ពិន្ទុរបស់កម្ពុជាក្នុងសន្ទស្សន៍នវានុវត្តន៍សកល។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ដូចនេះ បានធ្វើ្វឡើងនៅក្នុងសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា វឌ្ឍនភាពនេះនឹងផ្តល់ជាឧត្តមប្រយោជន៍សម្រាប់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន […]