តំណាងសភាកម្ពុជា ស្នើ ៥ចំណុចទៅកាន់សភាន័រវែស និង ៣ចំណុចទៅសភាជប៉ុន

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍អាយប៉ា គឺសភាន័រវែស នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ […]

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ អន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA […]

ភាគីចិនសន្យាថា នឹងសហការគាំទ្រជួយកម្ពុជាឱ្យសម្រេចគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០

ភាគីចិនបានសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនិងការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនពី សម្តេចតេជោ ហ៊ុន សែន ឈានទៅ សម្រេចបានចក្ខុវិស័យរបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ភាគីចិនសន្យាថានឹងសហការគាំទ្រកម្ពុជាដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅនេះ។ ការសន្យារបស់ភាគីចិននេះ បានឲ្យដឹងក្នុងលទ្ធផលដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេច ឃួន សុដារី រយៈពេល ៥ ថ្ងៃ […]

ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅ​ប្រទេសចិន នាចុងសប្តាហ៍នេះ

តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារ​ណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ […]

រដ្ឋសភា គាំទ្ររាល់វិធានការណ៍របស់រាជរដ្ឋាភិបាល ចំពោះក្រុមកឧទ្ទាមក្រៅច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍ និងប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋ។ ញត្តិរបស់រដ្ឋសភា បានលើកឡើងថាថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ខ្ជាប់ នូវការការពារសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញក្នុងជំពូក ៣ ដោយ ប្រជាពលរដ្ឋទាំងពីរ ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច […]

ជាង ៣ខែ គណៈកម្មការនានានៃរដ្ឋសភា ចុះតាមខេត្ត ១១លើក និងទទួលពាក្យបណ្តឹង និងសំណូមពរពីប្រជាពលរដ្ឋ ២៥រឿង

គណៈកម្មការនានានៃរដ្ឋសភា បានបំពេញការងារតាមតួនាទី និងភារកិច្ចដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងបទដ្ឋានគតិយុត្ត ដែលមានលទ្ធផលដូចតទៅ៖ ១-គណៈកម្មការ បានប្រជុំផ្ទៃក្នុងចំនួន ១៥លើក។ ២-គណៈកម្មការ បានប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់។ និង៣-គណៈកម្មការ បានចុះបំពេញបេសកកម្ម ចំនួន ១១លើកដើម្បីស្វែងយល់អំពីវិស័យទទួលខុសត្រូវ របស់គណៈកម្មការ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកោះកុង […]

អគ្គលេខាធិការរដ្ឋសភា ត្រៀមធ្វើតេស្តរកសារធាតុគ្រឿងញៀនលើមន្រ្តីរបស់ខ្លួន

អគ្គលេខាធិការរដ្ឋសភា និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែឧសភាបានបើកកិច្ចប្រជុំត្រៀមរៀបចំបែបបទនិងនីតិវិធីត្រួតពិនិត្យសារធាតុញៀន

រដ្ឋសភា ទទួលស្គាល់ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អនុម័តផ្តល់សុពលភាពដល់ ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា។ ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន […]

សម្ដេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាជាផ្លូវការហើយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥

ព្រះមហាក្សត្រ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពីសម្តេចតេជោ

រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយ៍សេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និងគណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ ( ២០២៣-២០២៨ ) ដឹក់នាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]

5
Promotion