ក្រសួងរ៉ែ បង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅខេត្តត្បូងឃ្មុំ

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំជាសេនាធិការ ដោយ មានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រសួងរ៉ែ បញ្ជាក់ថា ក្នុងតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាស បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងរងមាស […]

រដ្ឋ បានចំណូលជាង ៣៥លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មរ៉ែមាស

ក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលី បាននិងកំពុងបង់សួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងជូនប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ​និងថាមពល ជាមួយក្រុមហ៊ុនរ៉ែមាសរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនីរ៉លលីមីតធីត ដែលកំពុងប្រតិបត្តិការស្សាហកម្មចម្រាញ់រ៉ែមាសលំដាប់អន្តរជាតិនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីភាពរីករាយបន្ថែមជាមួយការកាត់បន្ថយបែបបទឲ្យសាមញ្ញដោយក្រសួងរ៉ែ និងថាមពល ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនីលើសមធ្យមភាគកន្លងទៅ។ […]

5
Promotion