តារាសម្តែងរូបសង្ហា លឹម ជាឡាយ បានវិលមកជួបទស្សនិកជនឡើងវិញហើយ បន្ទាប់ពីបាត់មុខពីឆាកសម្តែងអស់ពេលរាប់ឆ្នាំ ជាពិសេសការវិលត្រឡប់របស់លោកលើកនេះបានធ្វើឱ្យមិត្តសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល ក្រោយឃើញរូបរាងលោកស្រក់គីឡូខ្លាំង មុខមាត់ឃើញតែឆ្អឹង រហូតមានអ្នកខ្លះនិយាយថា លោក មានជំងឺជាប់កាយ

