ក្នុងនាមជាផលិតករជើងចាស់មួយរូបដែលមានស្នាដៃធំៗជាច្រើនក្នុងការផលិតភាពយន្តខ្មែរសម្រាប់ដាក់បញ្ចាំងនៅរោងភាពយន្តទាំងក្នុងនិងក្រៅប្រទេស លោក ឆាយ បូរ៉ា បានចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានជូនដំណឹងអំពី ការបញ្ឈប់ការចាក់បញ្ចាំងភាពយន្ត ថៃ នៅតាមរោងភាពយន្ត ។ កាលពីព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឲ្យម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ បញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង១២ […]