វង់ភ្លេងពិណពាទ្យនៅទឹកដីខេត្ត កំពង់ឆ្នាំង ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ជាក់ស្តែងកាលពីថ្ងៃទី ១៨ខែ មករា ឆ្នាំ ២០២៥ កន្លងមកនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត កំពង់ឆ្នាំង បានរួមសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាច និងនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្តីពីវង់ភ្លេងពិណពាទ្យក្រោយប្រធានបទ « តួនាទីរបស់វង់ភ្លេងពិណពាទ្យ » ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ។ នៅក្នុងសិក្ខាសាលាស្ដីពីវង់ភ្លេងពិណពាទ្យ ក្រោមប្រធានបទ « តួនាទីរបស់វង់ភ្លេងពិណពាទ្យ» […]
