«ផ្ទះបរិច្ចាគ» ដំបូងគេមួយកន្លែងនៅមុខសាលាខេត្តប៉ៃលិន ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត។ លោកជំទាវអភិបាលខេត្ត នៅថ្ងៃទី២៤ ខែតុលានេះ បានយកអំណោយរបស់សប្បុរសជន មកដាក់ក្នុងផ្ទះបរិច្ចាគ និងបានអំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ […]
