រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ ៦៣ឆ្នាំមុន (នៅថ្ងៃទី ១៥ មិថុនា ១៩៦) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ តាមការបញ្ជាក់របស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ មន្ត្រីតំណាងកម្ពុជា នឹងប្រគល់លិខិតផ្លូវការនេះដោយផ្ទាល់ដៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។ […]