ក្នុងឈុតមស្លៀកបំពាក់និងការតុបតែងខ្លួននៅទស្សវត្សទី៦០ អ្នកនាង គង់ សុជាតិ យុគ ចិន្តា និងលោក ជា វិបុល ពិតជាស្រស់ស្អាតខ្លាំងណាស់ អ្នកទាំង៣កម្រនឹងបានជួបគ្នាក្នុងកម្មវិធីបែបនេះណាស់ ។ អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល ក៏បានចូលរួមនៅក្នុងសង្រ្កាន្តឆ្នាំថ្មីដេលរៀបចំឡើងដោយសមាគមសិល្បករខ្មែរផងដែរកាលពីថ្ងៃទី ០៨ ខែ មេសា […]
Tag: សមាគមសិល្បករខ្មែរ
សង្រ្កាន្តសមាគមសិល្បករខ្មែរប្រជុំដោយសិល្បករថ្មីចាស់លេងល្បែងប្រជាប្រិយខ្មែរ ញុំាអាហារបែបខ្មែរ និងរាំលេងកម្សាន្តអបអរឆ្នាំថ្មី !
ទោះបីជាឆ្នាំដំបូងនៃការដឹកនាំសមាគមសិល្បករខ្មែរ ប៉ុន្តែអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីសង្រ្កាន្តសមាគមសិល្បករខ្មែរយ៉ាងសប្បាយរីករាយ ដោយផ្សារភ្ជាប់ជាមួយប្រពៃណីខ្មែរ រាំលេងកម្សាន្តចង្វាក់ប្រពៃណី និងញុំាអាហារបែបខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ ឆ្នាំដំបូងនេះអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធី « សង្រ្កាន្តសមាគមសិល្បករខ្មែរ » យ៉ាងធំដុំកាលពីថ្ងៃទី ០៨ ខែ មេសា កន្លងមកនេះដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយមានសិល្បកររាប់រយនាក់ចូលរួមអបអរសាទរ ក្នុងនោះមានការរាំលេងកម្សាន្តជាមួយចង្វាក់ប្រពៃណីខ្មែរ រំាវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងម៉ាឌីសនជាដើម…។ ក្រៅពីនេះក៏មានលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គុញ ចោលឈូង វ៉ាយក្អម […]
ក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរ នឹងបង្កើតកម្មវិធី«អ្នកស្នងមរតក»និង«ថ្នាលសិល្បៈ»ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរ នឹងបង្កើតកម្មវិធី«អ្នកស្នងមរតក»និង«ថ្នាលសិល្បៈ»ដើម្បីជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធការិយាល័យថ្មី សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ កុម្ភៈ ២០២៤។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ […]
សិល្បករ សិល្បការនីជើងចាស់ជាច្រើនរូប បង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធស្នាក់ការថ្មីរបស់សមាគមសិល្បករខ្មែរ
សិល្បករ សិល្បការនីជើងចាស់ ជាច្រើនរូប បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធស្នាក់ការថ្មី របស់សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមបានកំពុងដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស […]
ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរប្រកាសបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន !
ស្របពេលបង្ហាញមុខក្នុងសកម្មភាពការងារធំៗជាច្រើន បន្ទាប់ពីទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ស្រាប់តែចេញមុខប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះសមាគមសិល្បករខ្មែរនឹងបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ។ តាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ បានរៀបរាប់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន « សិល្បករខ្មែរយើង គឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង។ ក្នុងឆ្នាំ២០២៥ នាងខ្ញុំចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្ត ដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មរតកវប្បធម៌ត្រូវការលើកតម្កើង […]
មិនអោបដៃឈរមើលឡើយ ! សមាគមសិល្បករខ្មែរជម្រុញឱ្យបងប្អូនចូលរួមបោះឆ្នោតគាំទ្រ ប្រាសាទ ដាវីន ឱ្យបានច្រើន
ខណៈ ប្រាសាទ ដាវីន កំពុងផ្ទុះការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ សមាគមសិល្បករខ្មែរបានជម្រុញឱ្យបងប្អូនចូលរួមបោះឆ្នោតដល់បេក្ខភាព កម្ពុជា ឱ្យបានច្រើន ដើម្បីកម្ពុជា មានឱកាសឡើងទៅ Top សំខាន់ៗ ។ វត្តមាន ប្រាសាទ ដាវីន នៅលើទឹកដី ម៉ិកសិកកូ ដើម្បីដណ្តើមមកុដ Miss Universe ឆ្នាំ ២០២៤ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាតិ និង អន្តរជាតិ ជាក់ស្តែង សកម្មភាពរបស់នាងទាំងអស់ បានធ្វើឱ្យគណគម្មការពេញចិត្ត ថែមទាំងបានកត់សម្គាល់ទុកផងដែរ […]
អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគម ចូលថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប ក្នុងឱកាសគម្រប់ខួប១២ឆ្នាំ ដែលព្រះអង្គទ្រង់យាងសោយព្រះទិវង្គត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោក អ៊ូ […]
សមាគមសិល្បករខ្មែរទទួលបានខ្នងបង្អែកដ៏រឹងមាំនិងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សិល្បករ ខ្មែរ
សមាគមសិល្បករខ្មែរនៅក្នុងអណត្តថ្មីនេះកាន់តែរឹងមាំឡើងបន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ជីបម៉ុង កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ កន្លងមកនេះ ក្នុងការជួយឧបត្ថម្ភសមាគមសិល្បករខ្មែររហូតដល់ទៅ ១០ ឆ្នាំក្នុងទំហំទឹកប្រាក់ចំនួន « ៧៧៧៧៧៧ (ចិតសិបប្រាំពីរម៉ឺនប្រាំពីរពាន់ ប្រាំពីររយចិតសិបប្រាំពីរដុល្លារអាមេរិក) ។ ស្របពេលជាមួយនិងការចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង សមាគមសិល្បករខ្មែរ ជាមួយក្រុមហ៊ុន ជីបម៉ុង នេះ សិល្បករសិល្បការិនីជាច្រើនបានសម្តែងនូវការត្រេកអរក៏ដូចជាកក់ក្តៅចិត្តដែលបានខ្នងបង្អែកដ៏រឹងមាំបែបនេះ ។ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ និងក្រុមហ៊ុន ជីបម៉ុងគ្រុប ស្តីពីការឧបត្ថម្ភមូលនិធិជូនសមាគមសិល្បករខ្មែររយៈ ពេល ១០ ឆ្នាំ ក៏មានវត្តមាន […]
សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរ
សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ។ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា កម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដីនៃខេត្តសៀមរាបនេះ ជាសក្ខីភាពបន្ថែមទៀត បង្ហាញពីការចូលរួមរបស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ […]
លេចមុខក្នុងការចុះ MOU រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សមាគមសិល្បករខ្មែរ សិល្បករសិល្បការិនីប្រមាណ ២០០ នាក់ បេ្តជ្ញាចិត្តរួមគ្នាដើម្បីការងារសង្គម
សិល្បករសិល្បការិនីថ្មីចាស់ប្រមាណ ២០០នាក់ បានលេចមុខនៅក្នុងការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU ) ជាមួយសមាគមសិល្បករ ខ្មែរ ដោយម្នាក់ៗបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើជាសម្លេងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ជ្រៀបទៅដល់យុវវ័យគ្រប់ស្រទាប់វណ្ណៈ
