អ្នកស្រាវជ្រាវ៖ រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តខិតខំទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ

បណ្តាប្រទេសនៅលើពិភពលោក ដែលមានព្រំដែនជាប់សមុទ្រ គឺ សុទ្ធសឹងទទួលផល និងទាញយកផលប្រយោជន៍ពីសមុទ្រទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានដូចជា ការយកធនធានធម្មជាតិពី បាតសមុទ្រ (មានប្រេងកាត….ជាដើម) លើសមុទ្រ(មានការនេសាទ ការចិញ្ចឹមត្រី…ជាដើម)។ ចំពោះ ប្រទេសកម្ពុជាវិញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពីអាណត្តិទី៦ រហូតមកដល់ទី ៧ ដែល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែនានា ដើម្បីទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ […]

កម្ពុជា សាកល្បងដាំសារាយសមុទ្រសិប្បនិម្មិត ដើម្បីបង្កើនវារីសត្វសមុទ្រ

រដ្ឋបាលជលផល សហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន បានសាកល្បងបំពាក់ និងដាំសារាយសិប្បនិម្មិត C-lant នៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រដ្ឋបាលជលផល បានឲ្យដឹងថា ការដាំសារាយសមុទ្រ សិប្បនិម្មិត C-lant ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនស្តុកធម្មជាតិ ជាទីជម្រក កន្លែងផ្តល់ចំណី […]

នគរបាលការពារព្រំដែនទឹក ដាក់កម្លាំងប្រចាំការ២៤ម៉ោង ត្រៀមសង្រ្គោះពលរដ្ឋពីឧបទ្ទវហេតុផ្សេងៗនៅលើផ្ទៃសមុទ្រ

នៅតាមអង្គភាព និងវរសេនាតូច ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះ ប្រចាំការ២៤ លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ នៅលើផ្ទៃសមុទ្រ និងធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចេញនេសាទ ដោយសារកំឡុងពេលនេះ នៅលើផ្ទៃសមុទ្រ មានព្យុះ និងរលកធំៗ។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ […]

5
Promotion