សម្តេចក្រឡាហោម ស ខេង ស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន សាងសង់អគារសិក្សា ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នៅវិទ្យាល័យ នេត យ៉ង់

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដែលបានស្នើសុំគោលការណ៍អនុញ្ញាតដើម្បីសាងសង់អគារសិក្សា ចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់ នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង […]

សម្តេចក្រឡាហោម ស ខេង ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមទើបតែងតាំងថ្មីប្រចាំកម្ពុជា

សម្តេចក្រឡាហោម ស ខេង សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបជាមួយ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មី ដោយក្នុងជំនួបនេះសម្តេចបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ង្វៀន មិញវូ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ ហើយជឿជាក់ថាតាមរយៈតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនឹងបន្តរួមចំណែកជំរុញ និងលើកកម្ពស់ដល់ស្មារតីនៃទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀតរវាងប្រទេស […]

អ្នកនាំពាក្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួន

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូព ឆ្នាំ២០២៤ បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។ ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើ ទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយ ជញ្ជាំផលិត […]

អ្នកនាំពាក្យ ប្រកាសថ្កោលទោសចំពោះក្រុមជ្រុលនិយម​ដែលផ្សព្វ​ផ្សា​យ​​បំផ្លើស​ខុស​ការពិ​ត​ ថាសម្តេច ស ខេង នឹងក្លាយ​ជានាយករដ្ឋមន្ត្រី

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។ នៅក្នុងសេចក្តីប្រកាសថ្កោលទោស នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាថ្មីម្តងទៀត អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានប្រកាសជាឱឡារិកថា ការផ្សេព្វផ្សាយនេះជាព័ត៌មានមូលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ […]

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ច្រាន​ចោល​ការលើកឡើង​ថា​ សម្តេច ស ខេង នឹង​ជាបេក្ខភាព​នាយករដ្ឋមន្ត្រី

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានចេញមកច្រានចោល ចំពោះការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ […]

សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យក្រុមជនអគតិបញ្ឈប់ជាបន្ទាន់ ការយកឈ្មោះសម្តេចមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា

នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។ ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា […]

សម្ដេចក្រឡាហោម ស ខេង៖ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ សម្ដេចបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថា ការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឱ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នាដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នាគឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផលជូនជាតិ និងប្រជាជន។ សម្ដេចបន្ថែមថា […]

ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាជម្រើសតែមួយគត់ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។ សម្ដេចបន្ថែមថា ចាប់ពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន១៨លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។ […]

សម្តេចក្រឡាហោម ស ខេង ចេញមកបញ្ជាក់ជំហរ ក្រោយក្រុមប្រឆាំងលើកឡើងពីការបែកបាក់ផ្ទៃក្នុងបក្ស

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ

សម្ដេច ស ខេង ណែនាំឲ្យមានការផ្តល់ជំនាញ និងការងារដល់អ្នកផ្តាច់ពីគ្រឿងញៀន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំប្រព័ន្ធសង្វាក់ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តាំងពីដើមរហូតដល់ចប់។ មានន័យថា អ្នកញៀនគ្រឿងញៀនត្រូវទទួលការព្យាបាលឲ្យផ្តាច់ពីសារធាតុញៀនទាំងស្រុង និងត្រូវរៀបចំឲ្យពួកគេមានជំនាញ និងការងារពេលត្រឡប់ទៅសហគមន៍វិញ ចៀសវាសអ្នកទាំងនោះប្រព្រឹត្ត ឬជក់គ្រឿងញៀនសារជាថ្មី។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ […]

5
Promotion