សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងលិខិត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាឱកាសដ៏សំខាន់នៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសូមសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត […]
Tag: សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ៖ «មិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ »
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៅកាន់ សាកលវិទ្យាល័យ Ramkhamhaeng ថាមិនបាច់ដកសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ ពោលគឺនៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ហើយសញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់សម្តេចរក្សាទុកនោះទេ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី០៨ សីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គួរអស់សំណើចណាស់ ក្រោយសម្តេចលឺថា សាកលវិទ្យាល័យថៃមួយ ដែលសម្តេចមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្តេច។ សម្តេចតេជោ […]
សម្តេចតេជោ៖ កុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅកាន់ប្រទេសផ្សេង ខណៈប្រទេសទាំងនោះកំពុងជួយបញ្ឈប់ជម្លោះ
តាមរយៈបណ្តាញសង្គមហ្វេកបុក នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។ ក្នុងសំណេរ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងនៅជាប់ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ រហូតទទួលបានជោគជ័យទាំងលើសមរភូមិយោធា និងសមរភូមិការទូត
«សម្តេចតេជោ ដែលជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព តែងបាននៅជាប់ ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ ដោយបានចែករំលែកនូវបទពិសោធដ៏មានតម្លៃ ជាពិសេសផ្តល់នូវយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាប្រកបដោយថាមពល ភាពបត់បែន និងភាពមុតស្រួច យ៉ាងមានប្រសិទ្ធភាព ដល់កងកម្លាំង ប្រដាប់អាវុធ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ទាំងលើសមរភូមិយោធា និងសមរភូមិការទូត»។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ […]
ព្រះមហាក្សត្រ ព្រះរាជទានសិទ្ធិជូននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព និងការពារបូរណភាពទឹកដី
ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជសារប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាព នព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ […]
សម្តេចតេជោ ហ៊ុន សែន និងសហការីសម្រាកបានជាង ២ម៉ោង ឥឡូវមកប្រចាំការបន្តពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់
ក្រោយសម្រាកបានជាង២ម៉ោង សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀត។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួរនាទី ទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។ សម្តេចបានដាក់ជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ? កាលពី […]
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំសង្រ្គោះកងទ័ព ១៨នាក់ និងធានាសន្តិភាពតាមបណ្តោយព្រំដែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចនៅមុខប្រព័ន្ធវីដេអូ ជាមួយសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ម៉ៅ សុផាន់ ដើម្បីត្រួតពិនិត្យស្ថានភាពនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិបត្តិនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីចូលរួមប្រជុំនៅប្រទេសម៉ាឡេស៊ី។ សម្តេចបានបញ្ជាក់ថា នៅទីបញ្ជាការមួយផ្សេងទៀត នាយករដ្ឋមន្ត្រី ហ៊ុន […]
សម្តេចតេជោ ហ៊ុន សែន អរគុណអនុព័ន្ធយោធាប្រទេសនានា ដែលបានទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព បានបន្តតាមដាន ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ និងអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNAដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។ សម្តេចតេជោ បានគូសបញ្ជាក់ថា បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយសម្តេចក៏ជឿជាក់ថា […]
សម្តេចតេជោ ហ៊ុន សែន មិនបានសម្រាកច្រើនទេ ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះមានការឈប់បាញ់តែសម្តេចមិនបានសម្រាកច្រើនទេ។ យប់មិញសម្តេចសម្រាកបានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។ លើបណ្តាញសង្គមនារសៀលនេះ សម្តេចតេជោ ថ្លែងថា «កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព»។ សម្តេចតេជោថ្លែងបន្តថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ដោយអំពាវនាវឲ្យជនរួមជាតិសូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាព ទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕
ពេញមួយជីវិតរបស់សម្តេចតេជោ ហ៊ុន សែន មិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ
ពេលកងទ័ពកម្ពុជានៅឈរជើងយ៉ាងរឹងមាំ តស៊ូ ប្តូរជីវិត មិនញញើតនឹងការឈ្លានពានរបស់សត្រូវថៃឡើយដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន សម្តេចតេជោចេញសារដ៏មានអត្ថន័យជូនជនរួមជាតិកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដាម្សិលមិញ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងសភាពការប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ពេញមួយជិវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ។ សូមជម្រាបជូនថាកន្លងមកក្នុងពេលជួបជាមួយកងទ័ពមុខ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត […]
