ពេលកងទ័ពកម្ពុជានៅឈរជើងយ៉ាងរឹងមាំ តស៊ូ ប្តូរជីវិត មិនញញើតនឹងការឈ្លានពានរបស់សត្រូវថៃឡើយដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន សម្តេចតេជោចេញសារដ៏មានអត្ថន័យជូនជនរួមជាតិកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដាម្សិលមិញ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងសភាពការប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ពេញមួយជិវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ។
សូមជម្រាបជូនថាកន្លងមកក្នុងពេលជួបជាមួយកងទ័ពមុខ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង»៕


