សម្តេចធិបតី ហ៊ុន ម៉ាណែត​ ណែនាំស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគត

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ដែលបានអន្តរាគមទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងបានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។ សម្ដេចធិបតី បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរង ការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ។ សម្ដេចធិបតី ក៏បានណែនាំឱ្យ​ស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន។ ក្រៅពីនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ […]

ឆ្នាំ២០២៤ រដ្ឋគ្រោងចំណាយថវិកាជាង ៩ពាន់លានដុល្លារ និងប្រសិទ្ធនាមថា ជាថវិកាយុទ្ធសាស្ត្រ

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឆ្នាំ២០២៤ គ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល (ប្រមាណជាង ៩ពាន់លានដុល្លារ)។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែតុលានេះ។ លទ្ធផលបានឲ្យដឹងពីសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះមាន ៥ជំពូក និង១៤មាត្រា និងត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ រយៈពេល​ជាង​ ២ខែមកនេះ រាជរដ្ឋាភិបាលថ្មី​ សម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មានប្រសាសន៍​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧​ ខែតុលានេះថា ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧នៃរដ្ឋសភា បានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះទាំង ៥ ដែលកំពុងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ចង់ឃេីញលទ្ធផលជាក់ស្តែងក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា​ នៅក្នុងអាណត្តិទី៧នេះ​ អ្វីដែលសំខាន់បំផុតគឺការពង្រឹងប្រព័ន្ធយុត្តិធម៌​ គឺជាអាទិភាពចម្បង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម […]

រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្វាគមន៍ក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប លើការស្វែងរកឱកាសវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជា

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងឯកឧត្តម IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខេត្តកំពង់ចាម ជាង ៤១ម៉ឺននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ប្រកាសអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាមដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម KOMURA Masahiko បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

សម្តេចធិបតី៖ កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាកម្មនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា  ឆ្នាំ២០២៣ នេះ។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្តេចចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់អាចទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព