ក្រុមហ៊ុន ជីប ម៉ុង ផ្តល់ឱកាសកម្មសិក្សា និងការងារដល់និស្សិតអាហា​រូប​ករណ៍ អ.ម.ត

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ នារសៀលថ្ងៃទី១៤ […]

ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត

ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងមហាផ្ទៃ បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹ្យ ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រមាណ […]

តើគណៈកម្មការស​ម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្ត​ការ​​វេទិ​កា​រាជរដ្ឋាភិបាល-ផ្នែកឯក​ជន ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង មាន​ភារកិច្ចអ្វីខ្លះ?

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចទទួលស្គាល់គណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលសរសេរជាអក្សរកាត់ថា គ.ស.ឯ.រ.ជ. ។ គណៈកម្មការសម្របសម្រួលមួយនេះ មានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ៧រូប សមាជិក សមាជិកា ២១រូប និងលេខធិការ ១រូប។ ក្នុងសេចក្តីសម្រេច […]

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ […]

ក្រុមហ៊ុន Evercore Asia ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញជាមួយកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Ever​core Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, ។ក្នុងឱកាសនៃជំនួប លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ […]

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៤ កញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមសារាចរ ស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ […]

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា​ ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។  អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, […]

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើឯកឧត្តម ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

តបនឹងការផ្សាយរបស់បុគ្គល ហេង សិទ្ធី, អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ បានចេញមកច្រានចោលរាល់ការ​ចោទ​ប្រកាន់នានាមកលើប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា។ អង្គភាពទាំងនោះ ចាត់ទុកការផ្សាយរបស់បុគ្គល ហេង សិទ្ធី ជាអំពើញុះញង់ឱ្យមានការរើសអើង បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងក្រសួងមហាផ្ទៃ និងបង្កើតជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំផ្លាញកិត្តិយសថ្នាក់ដឹកនាំ។ កាលពីថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមដែលមានគណនីឈ្មោះ «Sithy Heng» បានផ្សព្វផ្សាយថា ខ្លួនបានត្រៀមដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានភ្ជាប់នូវខ្លឹមសារចោទប្រកាន់ទៅលើឯកឧត្តម ស សុខា […]

សម្តេចនាយករដ្ឋមន្ត្រី៖ ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើម​ទុន​របស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​

តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​ និងជាតិពីចំនុចសូន្យ​។ ការរំលេចសាររបស់សម្តេចបែបនេះ ធ្វើឡើងស្របពេល ដែលកម្ពុជា ប្រារព្ធខួបអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ សម្តេច​បវរធិបតី […]