បណ្ឌិត គិន ភា ថា សម រង្ស៊ី និយាយកាន់ជើងថៃឈ្លានពាន ក្នុងគោ​ល​បំ​ណងយកចិត្តចោរ ក្រែងបានចូលស្រុកថៃ

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ វោ​ហា​សាស្ត្រនយោ​បាយរបស់ទណ្ឌិត សម រង្ស៊ី នៅលើបណ្តាញសង្គមFacebook នាប៉ុន្មានមកថ្ងៃនេះ ដែលបាន​និយាយ​ឈរនៅ​ខាងថៃ​ឈ្លានពាន គឺក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀក​សម​រភូមិ​ន​យោបាយបន្តិច និងប្រមូលពលករនៅទីនោះធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ បើតាមឯកឧត្តមបណ្ឌិត ក្នុងស្ថានភាពនេះ ថៃ ក៏អាចធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោ​ល​ការ​ណ៍អាស៊ានអ្វីនោះទេ។ ក្រៅពីចំណុចខាងលើនេះ ឯកឧត្តមបណ្ឌិត […]

អ្នកឃ្វាលគោ៖ សម រង្ស៊ី ជាអ្នកនយោបាយបរាជ័យគ្មានពីរលើលោករកលេខដាក់គ្មាន

អាយុចាស់សុខភាពកាន់តែស្រុតចុះខ្សោយ សតិស្ទើរមិនគ្រប់បាត់ទៅខ្លះ និយាយលែងដឹងខុសដឹងត្រូវ ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយបរាជ័យគ្មានពីរលើលោក ដែលជីវិតនយោបាយរបស់លោកមានបក្សរហូតសល់មនុស្សប៉ុន្មាននាក់នៅជាមួយ សុទ្ធតែជាប់រឿងក្តីនៅតុលាការ។ សមរង្ស៊ី មួយថ្ងៃៗធ្វើនយោបាយលើបណ្តាញសង្គម បោកបញ្ឆោតអ្នកគាំទ្រមួយក្តាប់តូច ដើម្បីរ៉ៃអង្គាសប្រាក់ចញ្ចឹមក្រពះ ហើយស្ទើរតែអស់ជីវិតហើយ ឥឡូវជិតដល់ថ្ងៃអវសាននៃជីវិតនយោបាយរបស់លោក ជិតរលាយដូចទៀនត្រូវភ្លើង ខណៈធ្វើនយោបាយយូរៗអស់អ្នកគាំទ្រ។ ទាំងនេះអាចចាត់ទុកជា អ្នកនយោបាយបរាជ័យងើបមុខលែងរួចលើលោក។ ការណ៍ចាត់ទុកទណ្ឌិតក្បត់ជាតិ៣ជំនាន់រូបនេះ បរាជ័យក្នុងឆាកនយោបាយ ដោយសារសកម្មភាពនយោបាយរបស់គេពីមួយថ្ងៃទៅមួយថ្ងៃនិយាយមកសាបរលាបដូចទឹកមាត់ គ្មានអ្នកណាជឿទៀតនោះ ធ្វើនយោបាយរ៉ៃអង្គាសប្រាក់ដើម្បីចិញ្ចឹមបក្សពួករបស់ខ្លួនដែលហែហម។ ជីវិតនយោបាយ […]

បណ្ឌិត យង់ ពៅ៖ លោក សម រង្ស៊ី តែងបរាជ័យលើមហិច្ឆតានយោ​បាយ ឆ្កឹះឆ្កៀល​ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនិងសង្គម និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ពុំធ្លាប់បោះបង់ចេតនាញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះទេ នៅក្នុងអាជីពនយោបាយរបស់ខ្លួន ប៉ុន្តែជារៀងដរាបរហូតមក អ្នកនយោបាយរូបនេះ នៅតែមិនទទួលបានជោគជ័យទៅតាមបំណងរបស់របស់ខ្លួនឡើយ ក៏ព្រោះតែប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានយល់ច្បាស់អំពីមហិច្ឆតានយោបាយប្រកបដោយភាពទុច្ចរឹត​របស់អ្នកនយោបាយរូបនេះ។ […]

បទអត្ថាធិប្បាយ៖ សម រង្ស៊ី នៃនយោបាយដើរជ្រកសុំរណបកាន់តែរងភាពឯកោ

ការធ្វើនយោបាយរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ត្រូវគេនិយាយថា កំពុងតែស្ថិត ក្នុងសភាពតែងតោលមួយវេលាចុងក្រោយនេះ។ តាមពិតការប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក គឺជានយោបាយមួយដែលទ័លច្រកតែប៉ុណ្ណោះ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅជុំវិញបញ្ហានេះ៖ ខណៈថ្ងៃទន្សារបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កាន់តែខិតជិតមកដល់ហើយនោះ បុគ្គលក្បត់ជាតិរូបនេះនៅតែបន្តស្រែកព្យាយាមចង់អូសទាញសកម្មជនគាំទ្រឱ្យធ្វើដំណើរទៅកាន់ភពដ៏តែលតោលមួយជាមួយនឹងខ្លួនថែមទៀត។ សម រង្ស៊ី ពេលនេះបានស្រែកប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក។ *តើសម រង្ស៊ី អាចធ្វើកិច្ចការនេះ បានដែរឬទេ? […]

សម រង្ស៊ី មិនត្រឹមតែជាទណ្ឌិតក្បត់ជាតិ៣ជំនាន់ទេ តែថែមទាំងជាអ្នកនយោបាយចោលម្សៀត អាក្រក់ជូរជាតិ គ្មានអ្នកប្រៀបបាន

ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានសម្តែងការគាំទ្រ មានក្តីរំភើបរីករាយ និងមានមោទនភាពយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

ក្បត់ជាតិតែឯងមិនអស់ចិត្ត សម រង្ស៊ី គៀរគរពលរដ្ឋខ្មែរនៅក្រៅប្រទេសឱ្យចូលរួមក្បត់ជាតិដែរតាមរយៈ«ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ»

«ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ» គឺជាអង្គការចាត់តាំងថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទើបបង្កើតឡើង ហើយមានទីតាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ នេះ គឺជាការចងក្រងគ្នាក្រោមការលួងលោម និងញុះញង់ដោយទណ្ឌិត សម រង្ស៊ី ឱ្យធ្វើសកម្មភាពខុសច្បាប់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាពិសេស ប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា

កុំប្រៀបធៀបគ្នាអី! ថាក់ស៊ីន ជាជននាំតែផលប្រយោជន៍ដល់ជាតិថៃ ឯ សម រង្ស៊ី នាំតែរឿងចង្រៃដល់ជាតិ និងប្រជាជនកម្ពុជា

កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារបានរយៈពេល៦ខែ ក្នុងទោសជាប់ពន្ធនាធនាគាររយៈពេល១ឆ្នាំ

អ្នកវិភាគឡប់សតិ«២ក្បាល» ត្រូវ សម រង្ស៊ី អូសចូលបទល្មើស អស់សិទ្ធិឈរឈ្មោះបោះឆ្នោត ២០ឆ្នាំ

អ្នកវិភាគដែលចេះគ្រប់រឿង ដឹងគ្រប់រឿង២ក្បាល គឺលោក គីម សុខ និងលោក ឆាំ ឆានី ដែលវិភាគព្រុសដូចឆ្កែតាមខ្សែញាក់របស់ម្ចាស់ខ្លួន សម រង្ស៊ី នោះ នៅពេលនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាទឹកប្រាក់ចំនួន១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល ២០ឆ្នាំ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើង១៣ចំណុចប្រៀបធៀបសកម្មភាពរវាងលោក និងទណ្ឌិត សម រង្សុី

យុវជនជំនាន់ក្រោយដែលស្រឡាញ់សន្តិភាពក្រោមដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខមកប្រតិកម្មចំពោះសកម្មភាពនយោបាយដ៏ស្មោគគ្រោក

អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ជាសត្រូវរបស់ប្រជាជន និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

នៅសល់តែ ១៣ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ២៣ កក្កដា នឹងប្រព្រឹត្តទៅ ខណៈគណបក្សនយោបាយចំនួន ១៨