សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ […]
Tag: សហព័ន្ធស្រូវអង្ករកម្ពុជា
អបអរសាទរ! កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករនិងស្រូវឈរលេខរៀងទី៧លើពិភពលោកឆ្នាំ២០២៣-២០២៤
កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករ និងស្រូវ ឈរលេខរៀងទី៧លើពិភពលោកនៅឆ្នាំ២០២៣-២០២៤ របស់គេហទំព័រ Satista នាពេលថ្មីៗនេះ។
កម្ពុជា នាំយកអង្ករឈ្នះពានល្អបំផុតលំដាប់ពិភពលោក ទៅតាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅអាឡឺម៉ង់
កម្ពុជា នាំយកអង្ករគុណភាពល្អបំផុត និងធ្លាប់ឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ទៅតាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនៅប្រទេសអាឡឺម៉ង់។ នេះបើតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៨ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធី នេះចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ […]
ត្រឹម៦ខែ ឆ្នាំ២០២៣៖ កម្ពុជា រកចំណូលបានជិត២៣០លានដុល្លារ ពីការនាំចេញអង្ករ
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃដើមឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។
