ដំណឹងល្អ សម្រាប់សិស្សទើបចប់ទី១២ ដែលស្វែងរកសាកលវិទ្យាល័យដើម្បីបន្ដការសិក្សានៅថ្នាក់ឧត្ដមប៉ុន្ដែមិនមានលទ្ធភាព, សាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) ប្រកាសផ្ដល់អាហាររូបករណ៍រយៈពេល៤ឆ្នាំពេញ ប្រាក់ហាត់ការ កន្លែងស្នាក់នៅ និងអាហារបីពេល។ ការផ្ដល់ជូនអាហាររូបករណ៍នេះ មិនមែនផ្ដល់តែសម្រាប់សិស្សដែលប្រឡងជាប់បាកឌុបប៉ុណ្ណោះទេ សម្រាប់សិស្សដែលប្រឡងធ្លាក់ទី១២ ក៏សាកលវិទ្យាល័យផ្ដល់អាហាររូបករណ៍ឱ្យរៀនបរិញ្ញាបត្ររងផងដែរ។ អត្ថប្រយោជន៍ដែលសិស្ស និស្សិតនឹងទទួលបានក្រោយទទួលបានអាហាររូបករណ៍ពីសាកលវិទ្យាល័យឌីជីថលកម្ពុជា មានដូចជា៖ អាហាររូបករណ៍១០០%រយៈពេល៤ឆ្នាំពេញ ,ប្រាក់ហាត់ការ 30 ម៉ឺនរៀលក្នុងមួយខែ , អាហារបីពេល, កន្លែងស្នាក់នៅ, ទឹក ភ្លើង […]