រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកជាថ្មីដល់កងម្លាំងនគរបាលទាំងអស់ឲ្យ​ត្រៀមលក្ខណៈ​​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និងក្មេង​ទំនើង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាថ្មី ឲ្យកងម្លាំងនគរបាល និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង។ ការក្រើនរំលឹកជាថ្មីនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

ឧបនាយករដ្ឋមន្រ្តី ស សុខា គាំទ្រពេញទំហឹងការសម្រេចចិត្តរបស់សម្តេចតេជោបញ្ចប់ការចូលរួមក្នុងតំបន់ CLV-DTA

ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះករណី CLV-DTA

លោក ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មី ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំលោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មីត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ