ដំណឹងល្អ! បច្ចុប្បន្ន រោងចក្រ សហគ្រាសក្នុងខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មជិត ៦ម៉ឺននាក់

រោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ស្ពឺ ចំនួន ១៨៣កន្លែង មានតម្រូវការកម្លាំងពលកម្ម សរុបចំនួន ៥៨,៧២៦នាក់ ស្រី ៤០,២៨១នាក់។ នេះបើយោងតាមទិន្នន័យ ពីមន្ទីរការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ។

ចំនួនតម្រូវការកម្លាំងពលកម្មនេះគឺ រាប់បញ្ចូល រោងចក្រ សហគ្រាស មួយចំនួនតូចដែលបានសាងសង់រួចរាល់ នឹងត្រៀមដំណើរ ដោយផែនការតម្រូវការកម្លាំងពលកម្មរហូតដល់បំណាច់ឆ្នាំ២០២៥។ ប្រាក់ឈ្នួលកម្មករធម្មតា ទទួលបានចន្លោះពី ២២៥ ដល់ ៤០០ដុល្លារ នឹងសម្រាប់កម្មករធម្មតា នឹងកម្មករជំនាញ និងមានតួនាទី ទទួលបានចន្លោះពីរ ៣៥០ដុល្លារ ដល់ ៥០០ដុល្លារ។

សូមជម្រាបជូនថា ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ១,៤៣៧កន្លែង មានកម្មករនិយោជិតសរុប ២៥០,៧៦២នាក់ ស្រី ១៥៧,៨២១នាក់។ ក្នុងនោះរោងចក្រធន់ធ្ងន់ ៥២៤កន្លែង មានកម្មករសរុប ២៤៣,៤២០នាក់ ស្រី ១៥៥,៧៨១នាក់ និងគ្រឹះស្ថានផ្សេងៗ មានចំនួន ៩១៣កន្លែង មានកម្មករសរុប ៧,៣៤២នាក់ ស្រី ២,០៤០នាក់៕

អត្ថបទ៖ ពុទ្ធិកា