តាមរយៈវិដេអូនិងរូបភាពជាច្រើននេះបង្ហាញឱ្យឃើញថា ពិធីការិនីរូបស្រស់ ហេង កែវនីតា កំពុងមានផ្ទៃពោះនិងត្រៀមសម្រាលកូនក្នុងពេលឆាប់ៗបន្ទាប់ពីភ្ជាប់ពាក្យបានជាង៥ខែ ។ បន្ទាប់ពីពិធីការិនី ហេង កែវនីតា ចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំប្លែង ប៉ឺប៉ឺឌី កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះនាងមានផ្ទៃពោះជិតគ្រប់ខែហើយ ក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង៥ខែ ។ ថ្វីដ្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនប៉ុន្តែ ហេង កែវនីតា នៅតែមានរូបសម្រស់ស្រស់ស្អាត ទាំងមិត្តភក្តិក៏ដូចជាអ្នកគាំទ្របានលាន់មាត់សរសើរថា នាងស្រស់ស្អាតជាងពេលនៅលីវទៅទៀត ។  ដូចមហាជនបានដឹងស្រាប់ហើយថា ពិធីការិនី ហេង កែវនីតា បានភ្ជាប់ពាក្យកាលពីថ្ងៃទី ១៩ កញ្ញា […]