អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជូនខ្លូនជនសង្ស័យចំនួនម្នាក់ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីនារសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ ខណៈជនសង្ស័យចំនួន២នាក់ទៀត បានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និង​បានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។ ការឃាត់ខ្លួនជនសង្ស័យទាំង៣រូបនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជា​ឱ្យអគ្គ​នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣រូបនេះ […]