អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីបំភ្លឺការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើររដ្ឋាបាល បញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ យោងតាមការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ ស្នើរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យមានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្ដល់ដោយវិទ្យុ RFI […]
Tag: អន្តោប្រវេសន៍
៦ខែឆ្នាំនេះ ជនបរទេសជិត ២៦ម៉ឺននាក់ បានសុំប័ណ្ណធ្វើការងារនៅកម្ពុជា ខណៈជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្តេញចេញ
ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា មានជនបរទេសចំនួន១០៣៨នាក់មកពី ២៦ សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់ ជនជាតិវៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេស ផ្សេងៗទៀត ត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុ ជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ […]
កម្ពុជា កែសម្រួលលក្ខខណ្ឌមួយចំនួនចំពោះជនបរទេស មុនពេលចូល-ចេញ និងអំឡុងពេលស្នាក់នៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងកែសម្រួលបែបបទមួយចំនួន សម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ញ បានដឹកនាំកិច្ចប្រជុំបន្តលើការកែសម្រួលនេះ ក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសឲ្យស្របទៅនឹងស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី។ ជាងនេះទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេស និងចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល គោលនយោបាយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេសមកកាន់កម្ពុជាឲ្យបានច្រើន តាមរយៈការដាក់ចេញនូវលក្ខខណ្ឌ […]
