លោកស្រី អ៊ូ ធីតាពៅ បានសម្រេចចិត្តសាងផ្នួសតាមបំណងប៉ងប្រាថ្នាហើយនៅប្រទេសឥណ្ឌា រយៈពេល ១៥ថ្ងៃពោរពេញទៅដោយកុសល។ លើបណ្តាញសង្គមហ្វេសប៊ុក លោកស្រី អ៊ូ ធីតាពៅ បានសរសេរយ៉ាងដូច្នេះថា៖ «ម៉ិចហើយជីវិត! អរគុណគ្រួសារសាច់ញាតិមិត្តភក្ត្រ័បងប្អូនដែលជួយសម្របសម្រួលអោយបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច…..! ជីវិតដូនជីរក្សាសិល10រយៈពេល15ថ្ងៃនៅប្រទសឥណ្ឌាពោរពេញទៅដោយកុសល ចង់អោយអ្នកទាំងឡាយបានភ្លក់រស់ជាតិតែអាស្រយ័លើបុណ្យចាស់របស់សត្វ។ ដូចនេះមានតែជូនបុណ្យ សូមបុណ្យដែលខ្ញុំបានកសាងសព្វៗកាលបានដល់អ្នកទាំងឡាយទាំងពួងទាំងអស់ទាំងអរុកអារក្សអ្នកតា ទេវតាឥន្ទ្រព្រហ្មសព្វសត្វទាំង10ទិស31ឋានបានទទួលចំណែកបុណ្យរបស់ខ្ញុំសូមអោយសព្វសត្វបានសេចក្តីសុខរួចចាកផុតទុក្ខបានរួចរដោះ។ សុំអនុមោទនាបុណ្យតាមសមគួរដោយសទ្ធាជ្រះថ្លាទទួលបុណ្យផងចោះ»។ សូមជម្រាបថា ជារឿយៗលោកស្រីភរិយាអភិបាលខេត្តកណ្តាល លោក គួច ចំរើន តែងតែចូលរួមលើកស្ទួយពុទ្ធសាសនា […]
Tag: អភិបាលខេត្តកណ្តាល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី បន្តអភិវឌ្ឍ និងកសាងស្នាដៃថ្មីៗបន្ថែមទៀត
ឯកឧត្ត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត […]
អភិបាលខេត្តកណ្តាលបញ្ជាឱ្យអាជ្ញាធរដោះស្រាយបញ្ហាខ្វះខាតទឹកដាក់ស្រែជាង ១ពាន់ហិកតានៅស្រុកកណ្ដាលស្ទឹង
ផ្ទៃដីស្រូវប្រាំងចំនួន១៨៩៣ ហិតា ដែលប្រឈមការខ្វះទឹកស្រោចស្រព អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបូមទឹកដើម្បីស្រោចស្រពជូនដល់ប្រជាកសិករដែលកំពុងប្រឈមការខ្វះខាតទឹក នៅស្រុកកណ្ដាលស្ទឹង ឱ្យបានគ្រប់គ្រាន់
