ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយក្រុមយុវជន សិល្បករ ប្រជាជនស្រាក់ដៃគ្នារៀបចំស្បៀងអាហារគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

នៅថ្ងៃទី១២ ខែធ្នូគឺមានរយៈពេល៥ថ្ងៃហើយដែលយោធាថៃឈ្លានពានមកលើកម្ពុជា «ក្នុងកាលៈទេស:ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ, កម្ពុជា រួមគ្នាតែមួយ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អាចក្លាហានរបស់យើង» អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ, ចុះប្រមូលទិញអំបុក, រៀបចំទឹក, ប្រមូលត្រីធ្វើងៀត, ធ្វើឆៃប៉ូវ, ឆាសៀង, អង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ វេចខ្ចប់ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ព […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹក ៧ គោលដៅចំនួន ៥,១៩៥គ្រួសារ ស្មើ ១៧,៥៩១នាក់ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ

នៅថ្ងៃទី២៣ ខែសីហានេះ ក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួន ៧គោលដៅ ចំនួនប្រមាណ ៥,១៩៥ គ្រួសារ ស្មើ ១៧,៥៩១ នាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ។ គិតចាប់ថ្ងៃផ្ទុះអាវុធដែលទាហានថៃឈ្លានពានកម្ពុជា កាលពីថ្ងៃ២៤ កក្កដាមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]

លោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី  អនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ

លោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី  អនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ អាយុ ៤២ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់ភ្នំទ្រព្យ។ ពិធីបុណ្យស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។  ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីជាការរំលឹកនូវគុណូបការៈ […]

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលខេត្តឧត្តរមានជ័យ

ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបន្តរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ ដែលគេចចេញពីតំបន់សមរភូមិក្តៅដោយកងទាហានឈ្លានពានថៃ។  ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

បណ្ដុះគំនិតសប្បុរសធម៌! លេចមុខកូនស្រីថៅកែGalaxy ចាស្មីន ក្នុងសកម្មភាពមនុស្សធម៌កាន់តែច្រើន

ចាស្មីន កូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មួយរយៈចុងនេះសង្កេតឃើញនូវតាមបណ្តាញសង្គម បានបន្តចុះការងារសប្បុរសធម៌ជាច្រើននៅតាមស្រុកភូមិជាមួយម្ដាយ ដោយចុះទៅចែកអំណោយដល់ជនក្រុមគ្រួសារមានជីវភាពក្រីក្រជាបន្តបន្ទាប់

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធការចោទប្រកាន់របស់មនុស្ស មួយក្រុមតូចដែលចោទប្រកាន់ថារកស៊ីបោកប្រាស់គេ

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធទាត់ចោលការចោទប្រកាន់របស់មនុស្សមួយក្រុមតូចដែលព្យាយាមចោទប្រកាន់ ក្រុមហ៊ុនGalaxy navatra Group ថាបោកប្រាស់គេ ដោយអ្នកឧកញ៉ាចាត់ទុកការចោទនេះជាការបំភ្លើសការពិតទាំងស្រុង ។

5
Promotion