នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង រួមជាមួយទ័ពអាកាសចំនួន២រូប បានកំពុងបន្តយ៉ាងយកចិត្តទុកដាក់ ខណៈអាកាសធាតុនៅតំបន់ជួរភ្នំក្រវាញហាក់មានភាពល្អប្រសើរឡើងវិញ និងអំណោយផលដល់ប្រតិបត្តិការ។ នៅលើទំព័រហ្វេកបុករបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២២ កក្កដានេះ បានបញ្ជាក់ថា នៅថ្ងៃនេះ កងកម្លាំងចម្រុះបានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។ […]