រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ព្រមានដកអា​ជ្ញាបណ្ណពីសេវាក​រផ្គត់ផ្គង់​អគ្គិសនី​ដែលយក​ថ្លៃសេវាខុស​គោលការណ៍

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានថា​ នឹងដកអាជ្ញាបណ្ណពីសេវាករអគ្គិសនី រូបណាដែលយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់ ដូចជាការបង្ខំឱ្យទិញខ្សែ ទិញបរិក្ខារអគ្គិសនី ដូរកុងទ័រ ដូរឌីសង់ទ័រយកលុយ យកថ្លៃសេវាភ្ជាប់ចរន្តឡើងវិញខុសគោលការណ៍ជាដើម។ ការព្រមានរបស់ឯកឧត្តមរដ្ឋមន្ត្រី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម កែវ […]

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជំរុញឲ្យធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា គិតគូរធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស ដូចជាការធ្វើទំនើបកម្ម ការស្នើ សុំការផ្តល់​សេវាភ្ជាប់ចរន្ត ការផ្តល់ព័ត៌មាន ការផ្តល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនង ឲ្យអាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាព ដល់អ្នកប្រើ​ប្រាស់ទូទាំងប្រទេស។ ការជំរុញនេះ បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា […]

រោងចក្រថាមពលអគ្គិសនី​ដើរ​ដោ​យឧស្ម័ន​ធម្មជាតិ​ដំបូង​គេបង្អស់នៅកម្ពុជា បានចាប់ផ្តើមការដ្ឋានសាងសង់

រោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងទំហំទុនប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ។ រោងចក្រថាមពលអគ្គិសនីមួយនេះ មានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ […]

កម្ពុជា ជំរុញឲ្យអគ្គិសនីជាតិអាស៊ាន រួមសហការគ្នាបង្កើតឲ្យបាននូវបណ្ដាញអគ្គិសនីរបស់អាស៊ាន

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានជំរុញឲ្យអគ្គិសនីជាតិរបស់អាស៊ានទាំង១០ប្រទេស ខិតខំរួមសហការគ្នាបង្កើតឲ្យបាននូវបណ្ដាញអគ្គិសនីរបស់អាស៊ាន ដើម្បីតភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀត ក្នុងការជំរុញការផលិត និងការប្រើប្រាស់ថាមពលបៃតង។ ការជំរុញបែបនេះ ធ្វើឡើងនៅក្នុងខួបលើកទី៤០ឆ្នាំ នៃកិច្ចប្រជុំប្រធានអគ្គិសនីជាតិរបស់អាស៊ាន (HAPUA) ដែលអគ្គិ សនីជាតិកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅខេត្ដ​សៀមរាប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម កែវ រតន […]

រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ZO MOTORS បាន​បើកការដ្ឋានសាងសង់​នៅ​ខេត្តពោធិ៍សាត់

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ […]

5
Promotion