នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការបានរយៈពេល ៦ខែ ហើយ
Tag: ឯកឧត្តម ប៉ែន បូណា
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តម ប៉ែន បូណា បានរៀបរាប់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។ […]
ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតប ៥ចំណុច ទៅកាន់វិទ្យុអាស៊ីសេរី
ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងប្រតិកម្មទៅកាន់វិទ្យុបំរើបរទេស អាស៊ីសេរីបែបនេះថា ការប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ ដូច្នេះ មិនគួរប្រើពាក្យនេះទេ! ឯកឧត្តមបន្តថា នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើអី។ បើតាមឯកឧត្តម ប៉ែន បូណា បើចង់ឱ្យអ្នកនាំពាក្យផ្តល់បទសម្ភាសន៍មិនពិបាកទេ ៖ ទី១៖ ត្រូវគោរពច្បាប់កម្ពុជា ទី២៖ ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣៖ […]
ឯកឧត្តម ប៉ែន បូណា ឆ្លើយតបនឹងចុះផ្សាយពីវិទ្យុ The Cambodia daily និងសកម្មជនសិទ្ធិមនុស្ស
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបទៅកាន់វិទ្យុអនឡាញក្រៅស្រុក The Cambodia daily ដោយបានលើកឡើងថា កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ
សារសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន ក្នុងថ្ងៃអបអរទិវាសេរីភាពសារព័ត៌មាន ៣ឧសភា
ក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ៣ឧសភា ខួបទី៣០ឆ្នាំ (៣ឧសភា ១៩៩៣-៣ឧសភា ២០២៣) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតអបអរសាទរ និងផ្តល់នូវសារសំខាន់ៗ ដើម្បីពង្រីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មានជាច្រើនទៀត ក៏បានបង្ហោះសារអបអរសារទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ