នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលជាប្រពៃណីដ៏ល្អ ផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ព ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា-វៀតណាម ដោយកន្លងមក រដ្ឋាភិបាល និងកងទ័ពទាំងពីរ តែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យ ផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ […]
Tag: កម្ពុជា-វៀតណាម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក […]
កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខនៃប្រទេសទាំងពីរ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ង្វៀន មីញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានឯកភាគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។ ការឯកភាពរួមគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន មីញវូ (Nguyen […]
បក្សកម្ពុជា-ឡាវ-វៀតណាម បន្តពង្រឹង និងពង្រីកបណ្ដាយន្តការដែលមានស្រាប់ និងស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី
គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៍មានស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២១ និង ២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រកាសព័ត៍មាន បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ […]
សម្ដេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និង ការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជា […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យមានការផ្ដួចផ្ដើមសកម្មភាពថ្មីៗ លេីវិស័យការពារជាតិរវាងកម្ពុជា-វៀតណាម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង […]
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាមបន្តយកចិត្តទុកដាក់លើពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ឯកឧត្តម តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។ សម្តេចតេជោ ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម។ […]
នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំកម្ពុជាឆ្ពោះទៅរកការរីកចម្រើនទាំងសេដ្ឋកិច្ច និងកិត្តិសព្ទនៅលើឆាកអន្តរជាតិ
នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ […]
រឿងដីសម្បទាន៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា បើកម្ពុជាបញ្ឈប់ការវិនិយោគរបស់វៀតណាម កម្ពុជាត្រូវរកលុយរាប់ពាន់លានដុល្លារសងទៅវៀតណាម តាមច្បាប់អន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានឆ្លើយតបទៅនឹងខំមិនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលលើកឡើងថា៖ “ខ្ញុំបាទចង់សំណូមពរអោយរាជរដ្ឋាភិបាលគិតគូរឿងដីសម្បទានទៅអោយក្រុមហ៊ុនវៀតណាមគួតែដកចេញ និងរឿងលំហូជនជាតិវៀតណាមមកកម្ពុជា បើតាមប្រវត្តិសាស្រ្តយើងទំាងអស់គ្នាបានដឹងហើយថាកាខ្ចីដីរបស់ជនជាតិវៀតណាមនៅក្នុងឆ្នំា១៦២៣ ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២ និងការលំហូជនជាតិនេះហើយ ដែលបានធ្វើអោយកម្ពុជាយើងបាត់បង់ទឹកដីកម្ពុជាក្រោម ខ្ញុំមិនកាន់និន្នាកានយោបាយខាងបក្សណានោះទេតែក្នុងនាមជាកូនខ្មែរព្រួយបារម្ហទៅថ្ងែក្រោយក្លាចជាន់ដានប្រវត្តិសាស្រ្ត”។ តបនឹងខំមិនខាងលើនេះ សម្តេចតេជោបានផ្តល់ខ្លឹមសារសំណេរពន្យល់ទាំងស្រុងដូចខាងក្រោម៖ សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានាដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគរវាងកម្ពុជាជាមួយប្រទេសនានាត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឲ្យប្រើប្រាស់តុលាការអន្តរជាតិក្នុងករណីមានវិវាទ។ យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទងនិងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះឡើយ។ លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ជំនាន់ព្រះជ័យជេដ្ឋាទី២តែពេលនេះឆ្នាំ២០២៤ដែលមានច្បាប់ជាតិនិងអន្តរជាតិទាំងUN&WTO។យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិគេមកធ្វើការជំនួសកម្មករខ្មែរទេលើកលែងតែអ្នកទទួលខុសត្រូវនិងអ្នកបច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។ការវិយោគរបស់វៀតណាមមកកម្ពុជាក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឲ្យយើងមានផលិតផលនាំចេញទទួលបានប្រាក់ចំណូលនិងដោះស្រាយការងារធ្វើឲ្យប្រជាជនយើង ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយះវិយោគធំជាងគេលើប្រពន្ធ័ទូរសព្វ័០៩៧ឬហៅថាវៀតតែល។ ការវិនិយោគលើវិស័យកសិកម្មឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនយ៉ាងឆាប់រហ័សក្នុងរយះ២០ឆ្នាំចុងក្រោយនេះ។ ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាមយើងត្រូវរកលុយរាប់ពាន់លានដុល្លារសងទៅវៀតណាមតាមតុលាការអន្តរជាតិតម្រូវឲ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ […]
រឿងព្រំដែន! អ្នកស្រាវជ្រាវបញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ នៅពេលចរចាជាមួយវៀតណាម
អ្នកសរសេរសៀវភៅប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិដ៏ល្បីល្បាញ លោក ឥន សុផល បញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះគណៈកម្មាធិការជាតិព្រំដែនកម្ពុជានៅពេលចរចាជាមួយវៀតណាម។ លោក ឥន សុផល បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ តើនរណាជាអ្នកស្នេហាជាតិពិតប្រាកដ ! នរណាជាអ្នកស្នេហាជាតិក្លែងក្លាយ ! ១.ភ្ញាក់ខ្លួនឡើងបងប្អូន ! ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវ ខ្ញុំមិនអាចឈរមើលរឿងអយុត្តិធម៌ចំពោះសម្តេចតេជោ […]

