បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក ស្ថិតលើរបៀបវារៈភូមិសាស្ត្រនយោបាយពីរផ្សេងគ្នា

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក។ ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលលោកបណ្ឌិត យល់ឃើញថា ទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក ស្ថិតលើរបៀបវារៈ ភូមិសាស្ត្រនយោបាយ ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននៅតែប្រកាន់ «ភាពជាមហាអំណាចទី១ គ្រប់គ្រងពិភពលោកតែម្នាក់ឯង» ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ «ពង្រឹងសមត្ថភាព​ រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»។ […]

៥ឆ្នាំនៅកម្ពុជា ទូតអាមេរិកចប់អាណត្តិវាយតម្លៃខ្ពស់ ចំពោះការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួនហើយ នៅត្រៀមចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ២ ៣ថ្ងៃខាងមុខនេះ។ ៥ឆ្នាំនៅកម្ពុជា លោកទូតអាមេរិករូបនេះ វាយតម្លៃខ្ពស់ ចំពោះការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពេលចូលជួបសម្ដែងការគួរសម និងជម្រាបលាឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម […]

ទូតអាមេរិកចប់អាណត្តិថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា និងមើលឃើញថា ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងឱកាសនៃជំនួបនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល […]

កម្ពុជា នៅតែបន្តការគាំទ្របេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម […]

លោកជំទាវ ជា សិរី លើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ពីការប្រកបអាជីវកម្មនិងសក្តានុពលវិនិយោគរបស់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលរួមក្នុងជំនួបនោះរួមមានដូចជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុន VISA, Mastercard, Ford និងក្រុមហ៊ុនអាមេរិកជាច្រើនទៀត។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពអាជីវកម្ម បញ្ហាប្រឈម និងទស្សនវិស័យរបស់ ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នាឱកាសនោះ លោកជំទាវទេសាភិបាល បានជម្រាបជូនពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា […]

ក្រោយជួបសម្តេចធិបតី ក្រុមហ៊ុនអាមេរិកធំៗ ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី […]

អាមេរិក បង្ហាញគោលជំហបន្តធ្វើការឱ្យកាន់តែជិតស្និតជាមួយកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម Daniel J. Kritenbrink […]

កម្ពុជា សរសេរលិខិតឆ្លើយបំភ្លឺទៅ The Diplomat ដែលវិភាគថា អាមេរិកអាចនឹងដាក់ទណ្ឌកម្មមកលើកម្ពុជាដូចកូរ៉េខាងជើង

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោល ការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”។ អ្នកនាំពាក្យក្រសួងថា ពុំបានចេញសេចក្ដីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ The Diplomat។ ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មាន ថាសហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០។ អ្នកនាំពាក្យបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល […]

សភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក […]

អាមេរិក ប្រកាន់យកវិធីសាស្ត្របែប «សន្តនិយម» ចំពោះទំនាក់ទំនងជាមួយកម្ពុជា, មានន័យដូចម្តេច?

ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកជំទាវ Melissa A. Brown បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត ក្នុងទំនាក់ទំនងអាមេរិក-កម្ពុជា។ លោកជំទាវឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយម ចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ […]

5
Promotion