តារាចម្រៀង ខេមរៈ សិរីមន្ត រំជួលចិត្តចំពោះទឹកចិត្តអ្នកមីងម្នាក់ ទោះខ្លួន​ឈឺ​តែបានយកស្បៀងមក​បរិច្ចាគ​ដល់បងប្អូនភៀស​សឹកនិងវីរកងទ័ព

តារាចម្រៀង ខេមរៈ សិរីមន្ត រំជួលចិត្តជាខ្លាំងចំពោះទឹកចិត្តអ្នកមីងម្នាក់ ទោះខ្លួនឈឺជិះរទះរុញ តែបានយក ស្បៀងមកបរិច្ចាគដើម្បីជួយដល់បងប្អូនភៀសសឹកនិងវីរកងទ័ព ដែលរងគ្រោះដោយសារការឈ្លានពានរបស់ ថៃ  ។ តាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់មើលទៅពិតជារំជួលចិត្តខ្លាំងណាស់ ថ្វីដ្បិតអ្នកមីងមានជីវភាពមិនធូធារ ខ្លួនកំពុងឈឺផង ប៉ុន្តែពោរពេញដោយទឹកចិត្ត ។ តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « ខ្ញុំបាទពិតជារំជួលចិត្ត ចំពោះទឹកចិត្ត អ្នកមីង ទោះជើងគាត់កំពុងឈឺក៏ដោយ បានឱ្យកូនតូចរុញមកនាំ […]

វិដេអូក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាអស្ចារ្យ និងទទួលបានការពេញចិត្តខ្លាំងពីមហាជន !

ត្រឹមតែវិដេអូក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានថតនៅលើទឹកដីអង្គរ បានធ្វើឱ្យមហាជនស្ងោចសរសើរនិងពេញចិត្តគ្រប់ៗគ្នា ចុះទំរាំវិដេអូចម្រៀងពេញវិញមិនដឹងជាអស្ចារ្យយ៉ាងណានោះទេ ។ តាមរយៈវិដេអូខ្លីនៃការក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅលើទឹកដីអង្គរ បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ព្រមទាំងសរសើរមិនដាច់ពីមាត់ ពីការខិតខំប្រឹងប្រែងនិងការលះបង់របស់តារាចម្រៀងរូបនេះ ។  នៅក្នុងវិដេអូចម្រៀង « […]

MV ចម្រៀង « Khmer Vibe  » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង TEMPO Tris មានអ្នកគាំទ្រជាង 1M ក្នុងរយៈពេល១ថ្ងៃ 

ត្រឹមតែមួយថ្ងៃ MV ចម្រៀង « Khmer Vibe  » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris ដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា មានអ្នកចូលទស្សនាជាង 1 M ក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឱ្យតារាចម្រៀងទាំងពីររូបកាន់តែមានទឹកចិត្តក្នុងការផលិតបទចម្រៀងរសជាតិ ថ្មី ប្លែក ក្នុងវិស័យចម្រៀង Hip Hop ។  ទស្សនិកជនស្នេហាវិស័យចម្រៀងបានផ្ទុះការសរសើរជាខ្លាំង នូវការចាប់ដៃគ្នារវាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris ជាលើកដំបូងក្នុងវិស័យចម្រៀងបែបចង្វាក់ Hip Hop តាមរយៈបទចម្រៀង « Khmer Vibe  » ដោយមានបញ្ចូលនូវឧបករណ៍បុរាណខ្មែរ ដូចជា ស្គរដៃ ខ្លុយ និង […]

បទចម្រៀង« សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវតារាចម្រៀងថៃ យីងយ៉ុង យកទៅលេង TikTok ល្បីផ្ទុះកក្រើកពេញប្រទេស ! 

ថ្វីដ្បិតតែបទចម្រៀង « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាច្រើនសប្តាហ៍មកហើយក្តី តែសន្ទុះនៃការគាំទ្រនៅតែមានជាហូរហែ សូម្បីតែតារាចម្រៀង លោក យីងយ៉ុង ដែលជាតារាចម្រៀងកន្រ្តឹមល្បីឈ្មោះនៅប្រទេសថៃ ក៏បានយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TokTok ធ្វើឱ្យផ្ទុះប្រទេស ថៃ ផងដែរ ។  « សៅអើយនាងសៅ » គឺជាបទចម្រៀងថ្មីបែបន្រ្តឹមរបស់កំពូលតារាចម្រៀងដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ ដោយបទចម្រៀងមួយបទនេះ មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងអាចចាក់រាំលេងកម្សាន្តបានគ្រប់កម្មវិធី ដោយសារតែបទនេះផលិតឡើងយ៉ាងសម្រិតសម្រាំង […]

បែកធ្លាយរូបភាពកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថត MV ចម្រៀង Fit ជាមួយ TEMPO Tris ! 

ទើបតែសម្រុកចេញបទចម្រៀងកន្រ្តឹមបែបចូលឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះបែកធ្លាយរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងរ៉េប TEMPO Tris នៅកកន្លែងថត MV ចម្រៀងមួយ ដែលមើលទៅហាក់បីដូចជាអ្នកទាំងពីរច្រៀង Fit ជាមួយគ្នាអីចឹង ។  តាមរយៈរូបភាពជាច្រើនសន្លឹកនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ក៏ដូចជាចង់ដឹងថា តើតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris កំពុងធ្វើការងារអ្វីរួមគ្នា ? រហូតមានអ្នកខ្លះបានលាន់មាត់ថា សង្ស័យតែតារាចម្រៀងទាំងពីរដួងនេះច្រៀង Fit ជាមួយគ្នាហើយមើលទៅ ?  ទោះជាយ៉ាងណាក្តី តាមប្រភពព័ត៌មានពីផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហើបប្រាប់ថា រូបភាពទាំងនោះគឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ […]

ថ្មីទៀតហើយពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត « តាលុងខេមរៈខ្មែរ West Side » រំលេចចង្វាក់ភ្លេងខ្មែរ ល្បែងប្រជាប្រិយ និងទេសភាពយ៉ាងស្រស់ស្អាតនៅលើទឹកដីអង្គរ 

លើកនេះកាន់តែប្លែក និងអស្ចារ្យជាងពេលមុនទៅទៀត កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ ដោយលោកបានចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា « តាលុងខេមរៈខ្មែរ West Side » ដែលមានបញ្ចូលនូវឧបករណ៍ និងចង្វាក់ភ្លេងខ្មែរ ដ៏ជក់ចិត្តឌិតអារម្មណ៍ ជាពិសេក្នុង MV ចម្រៀងនេះបានរំលេចនូវទេសភាពយ៉ាងស្រស់ស្អាតនៅលើទឹកដីអង្គរ ។ MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាផ្លូវការនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra កាលពីព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥ កន្លងមកនេះ ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តជាមួយឧបករណ៍តន្រ្តីខ្មែរប៉ុណ្ណោះទេ […]

សុំលេងឈុតធំហើយ ! មិនឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញ MV ចម្រៀង « ព្រមទៅយកបងធ្វើប្តី » រំលេចនូវល្ខោនខោលយ៉ាងអស្ចារ្យ ! 

ឆ្នាំនេះកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត សុំលេងឈុតធំហើយ ត្រឹមតែ MV ចម្រៀង « សៅអើយនាងសៅ » ល្បីមិនអស់ចិត្ត និងដើម្បីកុំឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បញ្ចេញនូវ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ព្រមទៅយកបងធ្វើប្តី »រំលេចនូវល្ខោនខលយ៉ាងនិងល្ខោនស្បែកធំយ៉ាងអស្ចារ្យ ពេលបានទស្សនាហើយ ម្នាក់ៗស្រែកថា Wow ! […]

មិនទាន់មានឱកាសថតភាពយន្តធំ កុយ អេណា ថតMVចម្រៀងជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត តាមរយៈបទ « សៅអើយនាងសៅ » មើលទៅពិតជាប្លែកអស្ចារ្យ ! 

ទោះបីមិនទាន់មានឱកាសបានថតភាពយន្តខ្នាតធំដូចជាមិត្តរួមជំនាន់តែកញ្ញា កុយ អេណា ទទួលបានឱកាសការងារជាច្រើន ជាពិសេសថ្មីៗនេះនាងបានចូលរួមសម្តែងនៅក្នុង MV ថ្មីស្រឡាងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត តាមរយៈបទ « សៅអើយនាងសៅ » របស់ផលិតកម្ម Galaxy Navatra សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ តាមរយៈMVចម្រៀង « សៅអើយនាងសៅ » បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញា កុយ អេណា កាន់តែល្បីល្បាញថែមមួយកម្រិតទៀត ពីព្រោះនេះជាលើកដំបូងហើយដែលនាងមានឱកាសបានចូលរួមសម្តែជងជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ។ […]

តារាចម្រៀង ខេមរៈ សិរីមន្ត ដឹកនាំសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូ 

ទើបតែបង្ហាញសកម្មភាពសប្បុរសធម៌ជាមួយក្មេងៗនៅមណ្ឌលកុមារកំព្រាមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានដឹកសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូយ៉ាងមានក្តីសុខបំផុត ។  តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « ខ្ញុំបាទរួមនឹងបេះដូងមនុស្សធម៌សិល្បៈ កីឡា influencerនឹង rapper បាននាំគ្នានាំយកអង្ករចំនួន3តោនទឹកស៊ីអ៊ីវទឹកត្រីត្រីខនិងស្បែកជ្រូកទៅជូនដល់លោកតាលោកអ៊ំដែលជាអ្នកប្រកបអាជីពធាក់ស៊ីក្លូនិងបានចែករំលែកនូវក្តីស្រឡាញ់ទៅកាន់ពួកគាត់ផងដែរ » ។  ទឹកចិត្តរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នេះធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ជាក់ស្តែងតាមរយៈវិដេអូដែលដែលទស្សនិកជនបានឃើញស្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយក្រុមដឹកសិល្បករទាំងអស់បាននាំគ្នាធាក់ស៊ីក្លូជូនតាតាដែលប្រកបអាជីពធាក់ស៊ីក្លូវវិញម្តង […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត យកអេដមីន«ជីងចក់» ថត MV ចម្រៀងកន្រ្តឹម​លើកដំបូងក្រោយខកខានអស់ជាច្រើនឆ្នាំ 

ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មី ដោយឡែកស​ម្រាប់​ឆ្នាំថ្មីនេះលោក ខេមរៈ សិរីមន្ត បានត្រៀមចំណងដៃថ្មី ប្លែក និងអស្ចារ្យ សម្រាប់បងប្អូនរាំលេងកម្សាន្តតាមខេត្តក្រុងនានា ជាពិសេសនោះក្នុង MV ចម្រៀង កន្រ្តឹមនេះ គឺលោកបានដឹកដៃអេដមីន ជីងចក់ មកចូលរួមថតជាមួយផងដែរ ។  តាមរយៈរូបភាព និង វិដេអូខ្លីៗ ដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថតបទចម្រៀងកន្រ្តឹមឆ្នាំថ្មី […]

5
Promotion