សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ សម្តេចក្រឡាហោម មានប្រសាសន៍ថា ឆ្នាំ២០២៥ នេះជាពេលវេលាដ៏សមស្របសម្រាប់គណបក្សយើងបន្តពង្រឹង សកម្មភាពការងារគណបក្សឱ្យបានសកម្មព្រមៗគ្នាគ្រប់មូលដ្ឋាន ពិសេសការបន្ត ពង្រឹងអង្គការចាត់តាំងបក្សនៅមូលដ្ឋាន ការជំរុញសកម្មភាពចលនាអង្គការមហាជន របស់គណបក្សដើម្បីពង្រឹង ពង្រីកសមាជិកបក្សពីក្នុងចំណោមយុវជនដែលដល់អាយុ ត្រូវបោះឆ្នោត […]
Tag: គណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ណែនាំគណៈចលនាមហាជនគ្រប់ថ្នាក់ ត្រូវតាមដានឲ្យជាប់ចំពោះមតិមហាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈចលនាមហាជនគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់តាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។ ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព […]
ឯកឧត្តម ហ៊ុន ម៉ានី លើកពីរចំណុច ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិកចូលថ្មីជាបន្តបន្ទាប់
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសបញ្ចូលថ្មី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រមាណ ៣០៧ នាក់។ ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។ បន្ថែមពីលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋទាំងឡាយ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ ឯកឧត្តមក៏បានរំលេចផងដែរនូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល […]
ត្រឹមតែ ៥ខែ អតីតក្រុមប្រឆាំងជាង ១ម៉ឺននាក់ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។ នេះបើតាមរបាយការណ៍របស់ […]
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍សមាជិកថ្មីជាង ២ពាន់នាក់ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ចំនួន២៣៦៥នាក់។ នៅព្រឹថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំកំពូលៗក្នុងជួរគណបក្សប្រជាជនកម្ពុជា មានថ្នាក់ ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំដ៏ធំ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ការសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣៧៤ នាក់ នៃឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះ សមាជិក សមាជិកាគណបក្សថ្មីទាំង ៣៧៤រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនោះ។ ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមាជិក […]
សម្តេច សាយ ឈុំ៖ រដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេនវ័យក្មេង សកម្ម រស់រវើក និងផ្តល់ផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មើលឃើញថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១យ៉ាងសកម្ម រស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ ។ ការលើកឡើងរបស់សម្តេច សាយ ឈុំ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣ នៅថ្ងៃទី០២ […]
ហូរហែមិនដាច់! សមាជិកបក្សប្រឆាំងកាន់ច្រើនឡើងៗ សុំរួមរស់ជាមួយបក្សកាន់អំណាច
នៅដើមសប្តាហ៍នេះ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ ក្រៅពីការសុំចុះចូលជាមួយគណបក្សកាន់អំណាច សមាជិកបក្សប្រឆាំងទាំងនោះ ក៏បានប្រកាសថ្កោលទោសលោក សម រង្ស៊ី ផងដែរ។ តាមរយៈតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចំនួន ៥រូបបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំងនេះ […]
គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលស្គាល់សមាជិកថ្មីមកពីបក្សនយោបាយផ្សេងៗជាង ២០០នាក់
គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន២១៤នាក់ ដែលអតីតសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១៩៧ នាក់ និងគណបក្សឆន្ទៈខ្មែរ ចំនួន១៧នាក់។ ពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមវត្តមានឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណប្រចាំការគណ:កម្មាធិការបក្សខេត្តបាត់ដំបង […]
អ្នកប្រឆាំងជាមួយ សម រង្ស៊ី មិនមែនបក្សប្រជាជនកម្ពុជាទេ គឺអតីតអ្នកធ្លាប់គាំទ្រ សម រង្ស៊ី
ឯកឧត្តម យូ សិរីវុឌ្ឍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកដែលប្រឆាំងជាមួយ សម រង្ស៊ី គឺមិនមែនគណបក្សប្រជាជនកម្ពុជាទេ គឺមន្ត្រីរបស់អតីតគណបក្សប្រឆាំងដែលធ្លាប់គាំទ្រ សម រង្ស៊ី គឺជាអ្នកប្រឆាំងនូវនយោបាយជ្រុលនិយមរបស់ សម រង្ស៊ី តែម្តង តាមគ្រប់ទម្រង់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានីខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្ទុះក្រុមមាននិន្នាការប្រឆាំងចូលបក្សប្រជាជនកម្ពុជាកាន់តែច្រើន ព្រោះអស់ជំនឿលើទណ្ឌិតក្បត់ជាតិបីជំនាន់ដែលជាមេបោកប្រាស់។ ឯកឧត្តមសង្កេតឃើញថា […]
