ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ពុំមានវិធីរកថា អ្នកណាគូសសន្លឹកឆ្នោតចោលទេ តែអ្នកគូសសន្លឹកឆ្នោតចោល ហើយយកសន្លឹកឆ្នោតនឹងមកបង្ហោះ គេអាចស្រាវជ្រាវដឹងពីអ្នកគូសបំផ្លាញ។ ឯកឧត្តមត ក៏បានលើកឡើងផងដែរថា ការគូសបំផ្លាញមិនជាកំហុសឡើយ ប៉ុន្តែខុសត្រង់ការបង្ហោះជាសាធារណៈ គឺប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ដែលនោះគឺជាកំហុសហើយគេអាចរកឃើញតាមរយៈមធ្យោបាយដែលគេផ្សព្វផ្សាយ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និសីទស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជុំវិញការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៧ ឆ្នាំ២០២៣ នាសណ្ឋាគារហៃយ៉ាត់រីជេនស៊ី រាជធានីភ្នំពេញ […]
Tag: បោះឆ្នោត
ឯកឧត្តម ទេព នីថា៖ តាមលទ្ធផលខ្លះជាបណ្តោះអាសន្ន ដែលអ្នកសង្កេតការណ៍លើកឡើងឃើញថា គណបក្សប្រជាជនកម្ពុជា បាននាំមុខ
“យើងឃើញលទ្ធផលដែលគេផ្សព្វផ្សាយខ្លះជាបណ្តោះអាសន្ន ដែលតាមអ្នកសង្កេតការណ៍បានលើកឡើង យើងឃើញថា គណបក្សប្រជាជនកម្ពុជា បាននាំមុខ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងសន្និសីទស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជុំវិញការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៧ ឆ្នាំ២០២៣ នាសណ្ឋាគារហៃយ៉ាត់រីជេនស៊ី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា ការផ្សព្វផ្សាយព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ […]
សម្តេចតេជោ ហ៊ុន សែន កំពុងរងចាំមើលសន្លឹកឆ្នោតគូសខ្វែងមានប៉ុន្មានសន្លឹក ហើយសង្ឃឹមថាគ.ជ.ប បែងចែកឲ្យដាច់រវាងសន្លឹកឆ្នោតមិនបានការ និងសន្លឹកឆ្នោតខ្វែង
“ពួកឧទ្ទាមក្រៅច្បាប់ប្រកាសថា សន្លឹកឆ្នោតណាដែលគូសខ្វែងជាសន្លឹកឆ្នោតរបស់គេ ចឹងខ្ញុំសង្ឃឹមថា គ.ជ.ប នឹងបែងចែកឲ្យដាច់រវាងសន្លឹកឆ្នោតមិនបានការដែលកើតឡើងជាធម្មតា ជារៀងរាល់ពេល ជាមួយនឹងសន្លឹកឆ្នោតគូសខ្វែង ព្រោះពួកគេកំណត់ថា សន្លឹកឆ្នោតគូសខ្វែងគឺបោះឆ្នោតឲ្យមេដឹកនាំជ្រុលនិយម” នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារសម្លេងអំពីការបោះឆ្នោត នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចបានបន្តថា ឥលូវនេះ ប្រជាពលរដ្ឋមានរហូតដល់ជាង ៨៤ភាគរយ (បណ្តោះអាសន្ន) បានចេញទៅបោះឆ្នោត ហើយយើងកំពុងរងចាំមើលថា សន្លឹកឆ្នោតខ្វែងមានប៉ុន្មានសន្លឹក […]
សម្តេចតេជោ ហ៊ុន សែន៖ តួលេខពលរដ្ឋចេញទៅបោះឆ្នោត បានធ្វើឲ្យពួកក្រុមជ្រុលនិយមដាច់ផ្ងារតែម្តង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះ បានឲ្យដឹងថា តាមលទ្ធផលបណ្តោះអាសន្នដែលទទួលសម្តេចបានពីគជប បានបង្ហាញថា ពលរដ្ឋដែលចេញទៅបោះឆ្នោតមានរហូតដល់ ៨៤,២១ភាគរយ ហើយអាចនឹងមានការកើនឡើងថែមទៀត។ សម្តេចបញ្ជាក់ថា បើធៀបនឹងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ មានប្រជាជនចេញទៅបោះឆ្នោត ៨០,៣២ភាគរយ ក្នុងពេលនោះដែលមានភ្លើងទៀនចូលរួមបោះឆ្នោត និងពេលនេះ ខាងភ្លើងទៀន និងមេភ្លើងទៀនអំពាវនាវឲ្យប្រជាជនកុំចេញទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។ សម្តេចបានគូសបញ្ជាក់ថា ចំណុចនេះយើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋ […]
ថ្នាក់ដឹកនាំកំពូលៗ អញ្ជើញបោះឆ្នោតរួចរាល់ ខណៈពលរដ្ឋបន្តសម្រុកទៅបោះឆ្នោតមុនម៉ោង ៣រសៀលថ្ងៃនេះ
ថ្នាក់ដឹកនាំកំពូលៗ បានអញ្ជើញចេញទៅបោះឆ្នោតរួចរាល់ហើយនៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ខណៈចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង ១១:០០នាទី ប្រមាណជិត ៦០ភាគរយហើយ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនបានអញ្ជើញបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ នៅមណ្ឌល់បោះឆ្នោត លេខ(1697) សាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅខេត្តកណ្តាល ខណៈប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា បានអញ្ជើញទៅបោះឆ្នោត […]
គ.ជ.ប៖ គិតត្រឹមម៉ោង១១ អ្នកបានទៅបោះឆ្នោតជាង ៥,៧លាននាក់ ស្មើជិត ៦០ភាគរយ
ទាំងថ្នាក់ដឹកនាំនានា និងពលរដ្ឋ គិតមកដល់ត្រឹមម៉ោង១១ ព្រឹកនេះមានចំនួនជាង ៥,៧លាននាក់ ហើយដែលបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខណៈការបោះឆ្នោតនឹងបិទបញ្ចប់នៅវេលាម៉ោង ៣រសៀលនេះ។ នេះបើតាមរបាយការណ៍របស់គ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕ អត្ថបទ៖
គ.ជ.ប ថៃ ចាប់អារម្មណ៍ជាខ្លាំងចង់ឃើញការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតរបស់ គ.ជ.ប កម្ពុជា
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង (H.E.Mr. Ittiporn Boonpracong) ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូមកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង បានឲ្យដឹងថា […]
គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដានេះថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ គ.ជ.ប […]
ប្រធានសភាម៉ាឡេស៊ីមកចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧
លោក តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោត
គ.ជ.ប អំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត
អនុលោមតាមមាត្រា ៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាព ឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គ្រប់គណបក្ស នយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ […]

