យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោមានភាពច្បាស់លាស់ និងដាច់ណាត់ដែលបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានលក្ខណ:វិទ្យាសាស្ត្រខ្ពស់បំផុតពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ប្រសាសន៍នេះក៏ជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់មេដឹកនាំវៀតណាមដែលបណ្ដោយឱ្យមន្ត្រីរបស់ខ្លួនវាយប្រហារកម្ពុជាម្តងហើយម្តងទៀតជុំវិញគម្រោងព្រែកជីកនេះបើទោះបីកម្ពុជាធ្លាប់ពន្យល់ច្រើនលើកច្រើនសារហើយក៏ដោយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» និងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបាន។ លោកបណ្ឌិតបានបន្តថា៖ “យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ […]
Tag: ព្រែកជីក
ក្រុមហ៊ុនមេ CCCC សន្យាមុខសម្តេចតេជោ ហ៊ុន សែន ថានឹងខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោចេញជារូបរាង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន CCCC ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន […]
«គម្រោងព្រែកជីកហ្វូណនតេជោ» សង្ឃឹមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្តល់បច្ចុប្បន្នភាពបន្ថែមជុំវិញគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ឈ្មោះថា «គម្រោងព្រែកជីកហ្វូណនតេជោ»។ ឯកឧត្តមមានប្រសាសន៍ថា៖ “ឆ្នាំក្រោយយើងសង្ឃឹមថា អាចបើកការដ្ឋានសាងសង់ព្រែកជីកនេះបាន ហើយសួរថាយើងធ្វើបានទេ? តាមច្បាប់ទម្លាប់កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ បានចែងថា ករណីយើងប្រើដៃទន្លេសមហេតុសមផល គឺយើងមិនចាំបាច់ទៅសុំការឯកភាពពីប្រទេសហត្ថលេខីដែលមានថៃ វៀតណា និងឡាវ ដោយយើងត្រឹមតែជូនដំណឹងទៅគេតែប៉ុណ្ណោះ”។ […]
