ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ តាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ។ ឯកឧត្តមបញ្ជាក់ថា ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតពីរលើកចុងក្រោយ៖ ទី១គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០២៣៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដោយដណ្តើមបាន ១២០ អាសនៈក្នុងចំណោម១២៥ អាសនៈនៅក្នុងរដ្ឋសភា។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ កុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដល់ទៅជិត៩៥% […]

ឯកឧត្តម ប៉ែន បូណា៖ ថ្វីបើរយៈពេលខ្លី តែរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំធេង និងមានប្រជាប្រិយភាពខ្ពស់ហួសពីការស្មាន

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការបានរយៈពេល ៦ខែ ហើយ

រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

រយៈពេលជាង៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញភាពសកម្មយ៉ាងខ្លាំងតាមរយៈការបញ្ចេញសកម្មភាពនិងស្នាដៃជាច្រើនដ៏គួរឱ្យកត់សម្គាល់។ គ្រាន់តែឈានចូលឆ្នាំ២០២៤ ភ្លាម កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏ស៊ីជម្រៅមួយក៏ត្រូវបានប្រកាសឡើងជាមហោឡារិកដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ការប្រកាសដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចាត់ទុកសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសេវាកម្មផ្នែកអត្រានុកូលដ្ឋាន ជាអាទិភាពដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនិងម៉ឺងម៉ាត់បំផុត សុទ្ធសឹងជាចំណុចសំខាន់ដែលឆ្លើយតបនឹងអ្វីដែលមហាជនទូទៅចង់បាន។ នេះគឺជាកំណែទម្រង់អាទិភាពខ្ពស់បំផុតមួយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន។ យើងនៅចាំបានថា ក្រោយពីការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ភ្លាម សម្តេចធិបតីប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ […]

TOP NEWS: អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ពិសេស ពាក់ព័ន្ធនឹងសកម្មភាពព្រះធម្មវនវាសី ចន្ទមុនី

ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ចេញសេចក្តីថ្លែងការណ៍លេខពិសេស បញ្ជាក់ជូន​សាធារណជនថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា […]

មហាសន្និបាត CPP ឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការរៀបចំកម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិ

មហាន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺ […]

BREAKING NEWS! អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសបដិសេធព័ត៌មានដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់នៅអ៊ីស្រាអែល

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រាន​ចោលនូវព័ត៌មានដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់ក្នុងសង្គ្រាមនៅអ៊ីស្រាអែល។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន ក្រោមការយកចិត្តទុកដាក់ការពារសុវត្ថិភាពពីអាជ្ញាធរអ៊ីស្រាអែល និងម្ចាស់កសិដ្ឋានដែលពួកគេកំពុងស្នាក់នៅនិងហាត់ការ ដោយមានកិច្ចសម្របសម្រួលនិងតាមដានជាប្រចាំពីក្រុមការងាររបស់រាជរដឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «និស្សិតខ្មែរជាង៤៥០ […]

រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាប់ជាប្រចាំ និងតាមដានយ៉ាងយកចិត្តទុកដាក់ពីសភាពការណ៍ប្រែប្រួលក្នុងប្រទេសអុីស្រាអែល

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៨ ខែតុលានេះ ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់។ ដោយឡែក នៅក្នុងប្រទេសអ៊ីស្រាអែលបច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅនិងសិក្សាចំនួនប្រមាណ ៤៥០ នាក់។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល […]

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ

រាជរដ្ឋាភិបាលនីតិកាលទី៧ដាក់ចេញគោលដៅជាយុទ្ធសាស្ត្រធំៗចំនួន៥ចំណុច

ក្នុងស្មារតីប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួន និងផ្តើមចេញពីសំណូមពរនៃសភាសពការណ៍ទូទៅបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពុះពារសម្រេចឱ្យបាននូវគោលដៅធំៗជាយុទ្ធសាស្ត្រសំខាន់ចំនួន៥ចំណុច។

រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញការអនុវត្ដគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣

សេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីចំនួន ៣ទំព័រ កាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នេះបានបង្កើតគណៈកម្មការអន្ដរក្រសួងមានសមាសភាពចំនួន ២៦រូប ក្នុងនោះរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល ជាប្រធាន និងមានអនុប្រធានចំនួន ៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ណុជា, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។