រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប ។ ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) […]

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ដែលនិយាយតិចធ្វើច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ និងកោតសរសេរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរយៈពេល១០០ថ្ងៃ នៃការខិតខំបន្តនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ បានកសាង ពិសេសក្នុងវិស័យទេសចរណ៍ ដែលឯកឧត្តមបានទទួលដឹកនាំបន្តពីអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សម្តេចមើលឃើញថា ក្នុងរយៈពេល១០០ថ្ងៃមកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី មិនមែននៅស្ងៀមទេ ឯកឧត្តម សុខ សូកេន គឺថាអ្នកនិយាយតិចធ្វើច្រើន មិនសូវលឺនិយាយទេ ប៉ុន្តែឃើញចុះទៅជួបសហគមន៍កំពង់ភ្លុក បឹងទន្លេសាប […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអាចឱ្យសេដ្ឋកិច្ចពឹងផ្អែកតែលើវិស័យណាមួយបានទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាកិច្ចការសំខាន់ ពោលគឺយើងមិនអាចដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ បើបែកពងមាន់នោះយើងនឹងគ្មានអ្វីហូរ។ ដូច្នេះ នៅក្នុងសេដ្ឋកិច្ចជាតិដូចគ្នា យើងមិនអាចឱ្យសេដ្ឋកិច្ចពឹងលើវិស័យណាតែមួយបាននោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងក្នុងពិធីបិទជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេស​ចរណ៍» នៅខេត្តកែប នារាត្រីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រដល់ការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងប្រភេទទ័ព កម្ពុជា-ថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម សុធីន ខ្លាំងសែង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសមាសភាពថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្តើមការចុះស្វែងយល់ និងទទួលសំណើសំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹមគ្នានេះដែរ សម្តេចធិបតីណែនាំដល់ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោបាយអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានសមត្ថភាពប្រមូលកម្លាំងរួម ក្តាប់សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង

“រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់ផ្តើមដំណើរការពេញលេញ ថែមទាំងមានសមត្ថភាពប្រមូលកម្លាំងរួម ក្នុងការ​ក្តាប់សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង” នេះបើជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំពេញអង្គ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយជោគជ័យត្រជះត្រចង់។ សម្តេចធិបតីគូសបញ្ជាក់​ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាភាពជោគជ័យប្រកបដោយមោទនរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង […]

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវលើកត្តា ៣ជាចាំបាច់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវដោយផ្តោតការយកចិត្តទុកដាក់លើកត្តា ៣ជាចាំបាច់៖ ទី១៖ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង។ ទី២៖ គិតគូរពីផលប៉ះពាល់ផ្សេងៗទៅលើបរិស្ថាន មនុស្ស និងសត្វ។ ទី៣៖ ចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើឱ្យភូមិជាង១ភាគរយ មានអគ្គីសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈសម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាធ្វើឱ្យភូមិចំនួន ១ភាគរយ ដែលមិនទាន់មានអគ្គីសនីប្រើប្រាស់ ឱ្យមានអគ្គីសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក គឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ3ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖ ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព […]