នាវា WESTERDAM ដឹកភ្ញៀវទេសចរណ៍ជិត ២ពាន់នាក់ ចូលចតក្រុងព្រះសីហនុនៅថ្ងៃ១៥ ខែធ្នូនេះ

នាវាទេសចរណ៍ដ៏ធំមួយគ្រឿងឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវចំនួន ១,៨៧៧នាក់ ភាគច្រើនមកពីប្រទេសអាម៉េរិកបានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង៦ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ WESTERDAM សញ្ជាតិ Holland មានបណ្ដោយប្រវែង២៨៥.២២ម៉ែត្រ និងទទឹងប្រវែង៣២.២០ម៉ែត្រ ជម្រៅ៨.១ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៦:៥០នាទី និងចេញទៅប្រទេសថៃវិញនៅវេលាម៉ោង២០:០០ថ្ងៃ ខែ ឆ្នាំ ដដែល មាន ភ្ញៀវទេសចរសរុប ១៨៧៧នាក់ ស្រី ៩៩៩នាក់ មាន៤៣សញ្ជាតិ ក្នុងនោះភ្ញៀវទេសចរដែលមានចំនួនច្រើន គឺសញ្ជាតិ អាមេរិក ៨២៤នាក់ អូស្ដ្រាលី ២៩៩នាក់។

គួរឲ្យដឹងថា នាវាដ៏ធំសម្បើមនេះ មាននាវឹកចំនួន៨០០ ស្រី ១៥៧នាក់ មាន ៤០សញ្ជាតិ ហើយ គោលដៅភ្ញៀវទេសចរទៅទស្សនា មានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម ។ នាវានេះនឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល ឆ្ពោះទៅប្រទេសថៃ។