សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញសេចក្ដីសម្រេចរបស់ រដ្ឋសភា នៅឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភានៃជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។ មានគណបក្ស៥បានទទួលអាសន: បានចួលរួមក្នុងគណៈកម្មការនេះ។ សម្តេចតេជោបានលើកឡើងថា៖ គ្មានអ្វីជាសម្ងាត់ទេ សូមមើលអោយច្បាស់ សូមជូននូវ សេចក្ដីសម្រេចរបស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលេខ០៧៤ រ.ស […]
Tag: CLV
សម្ដេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារ និងភ្ជាប់ជាមួយវីដេអូអំពាវនាវររបស់បុគ្គល ហៃ វណ្ណា តាមតេឡេក្រាមយ៉ាងថា៖ “ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច […]
គ.ជ.ប រៀបចំការបោះឆ្នោតជាប្រក្រតី នៅទូទាំង ២៥ រាជធានី ខេត្ត រួមទាំងខេត្ត៤ នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីដំណើរការរៀបចំការបោះឆ្នោតជាប្រក្រតី នៅក្នុង ២៥ រាជធានី ខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។ សេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី […]
ចលនាគាំទ្រគម្រោង CLV បន្តផុលផុសលើបណ្តាញសង្គម តាមរយៈការប្រូហ្វាល់ហ្វេសប៊ុក និងការបង្កើតគ្រុបជជែកតាមតេឡេក្រាម
បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានប្តូរ ហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ អាចប្តូរ frame photo បាននៅទីនេះ៖ https://twb.nz/supportclv-dta-cambodia។ បន្ថែមពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម បានបង្កើតគ្រុបជជែកគ្នា ដើម្បីបញ្ចេញមតិគាំទ្រគម្រោង CLV។ គ្រុបតេឡេក្រាមនេះ […]
ប្រធានសមាគមអ្នកច្បាប់ អះអាងថា ពុំអាចទៅរួចទេដែលថា គម្រោងអភិវឌ្ឍន៍ CLV ធ្វើឱ្យបាត់បង់ទឹកដី
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចក្នុងព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ គម្រោងអភិវឌ្ឍន៍ CLV គឺជាចំណែកមួយជំរុញអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។ លោកបានបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។ […]
ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាចតាមមធ្យោបាយក្រៅពីការបោះឆ្នោតជា «បទល្មើសឧបឃាត» ហើយអ្នកចូលរួមជាប់ «បទល្មើសរួមគំនិតក្បត់»
ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោតជា «បទល្មើសឧបឃាត» ហើយចំពោះបុគ្គលដែលចូលរួមក្នុងគម្រោងនេះត្រូវប្រឈមនឹង «បទល្មើសរួមគំនិតក្បត់»។ ក្នុងសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា កន្លងទៅថ្មីៗនេះ, មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ […]
ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ, ចុងក្រោយជាជ័យជំនះរបស់…
ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ គ្រាដែលរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ។ តាមរយៈសំណេរលើគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលអោយប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ […]
រឿង CLV៖ ឯកឧត្តម ស សុខា ទទូចដល់ប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា លើសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន
ឯកឧត្តម ស សុខា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ ឯកឧត្តម ស សុខា បានលើកឡើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា […]
សម្តីម្ចាស់ស្រុក៖ “ខ្ញុំក៏ដូចជាប្រជាពលរដ្ឋជាអ្នករតនគិរីច្រេីននាក់ទៀត បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់និងប្រយោលពី CLV”
ខ្ញុំជាអ្នករតនគិរី ខ្ញុំបានដឹងបានស្គាល់ #CLV កាលពីកូនខ្ញុំអាយុប្រហែល ៦ខែ ដែលពេលនោះ ខេត្តរតនគិរី ជាម្ចាស់ផ្ទះរៀបចំសន្និបាតនិងតាំងពិព័រណ៍ប្រចាំតំបន់ ហេីយខ្ញុំថតរូបនេះពេលចេញទៅមេីលពិធីតាំងពិព័រណ៍នោះ។ ឥឡូវកូនខ្ញុំធំប្រឡងឌីប្លូមចប់ហេីយ។ -តើបងប្អូនប៉ុន្មាននាក់ ធ្លាប់ច្រឡំថាខ្ញុំជាអ្នកភ្នំពេញ?-តើបងប្អូនប៉ុន្មាននាក់ ឆ្ងល់ថា អ្នករតនគិរីម៉េចមិនស្លៀកប៉ឹង? ម៉េចចេះអង់គ្លេស? ម៉េចអាចចេះបច្ចេកវិទ្យា? ម៉េចក៏ lifestyle ទាន់សម័យ? ម៉េចក៏កូនៗរៀនបានច្រើន? ។ល។****ទាំងនេះពុំទាន់គ្រប់គ្រាន់ទេ ព្រោះខ្ញុំចង់ឃេីញគ្រប់ទីកន្លែង ជាពិសេសតំបន់ដាច់ស្រយាល ក៏អាចទាន់សម័យ និងជឿនលឿនដូចតំបន់ទីប្រជុំជនដែរ។ […]
អ្នកជំនាញ៖ តំបន់ត្រីកោណ CLV ផ្ទុះឡើងដោយសារតែមានអ្នកចង់ឲ្យរឿងនេះក្លាយជារឿងក្ដៅចំណេញនយោបាយ
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ត្រូវបានផ្ដួចផ្ដើមតាំងពីឆ្នាំ ១៩៩៩ ដែលមកទល់នឹងពេលនេះមានរយៈពេល ២៥ឆ្នាំ

