អង្គភាពការការពារកុមារ (CPU) រួមជាមួយភ្នាក់ងារផ្សេងៗទៀត បានបិទបញ្ចប់ការចូលរួមស៊ើបអង្កេតស្រាវជ្រាវស៊ីជម្រៅ ក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសារ ៩នាក់ រួចដុតផ្ទះ នៅតំបន់ស្រយាលមួយកន្លែងស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម។ CPU បានឱ្យដឹងថា បុរសជាជនសង្ស័យអាយុ ២១ឆ្នាំត្រូវបានឃាត់ខ្លួនក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសាររបស់ខ្លួនដែលមានគ្នាចំនួន៩នាក់ ក្នុងនោះ រួមមាន ប្រពន្ធ ម្តាយក្មេក បងប្អូនស្រីសាច់ថ្លៃ រួមទាំងកុមារជាសាច់ញាតិជនសង្ស័យ ៦នាក់ផ្សេងទៀតផងដែរ។ នៅវេលាម៉ោងប្រហែល ៥ទាបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា […]
