អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់នៅក្នុងទីក្រុងចំនួន ២ កាលពីថ្ងៃចន្ទនៅក្នុងការតវ៉ាដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ ខណៈដែលប៉ូលីសនៅក្នុងរដ្ឋធានីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូទៅលើក្រុមអ្នកតវ៉ាដែលព្យាយាមសម្រុកចូលសភាដោយកំហឹងចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើពុករលួយ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ៍។ មន្ត្រីក្នុងតំបន់បាននិយាយថា បាតុករមួយចំនួនដែលភាគច្រើនជាយុវជនបានចូលទៅក្នុងអគារសភាក្នុងទីក្រុង Kathmandu ដោយទម្លុះរបាំង ដុតរថយន្តសង្គ្រោះបន្ទាន់ និងគប់ដាក់ទៅប៉ូលិសដែលយាមសភា។ មន្ត្រីប៉ូលិស Shekhar Khanal បានប្រាប់ Reuters ថា មនុស្សជាង ១០០នាក់ […]
