ទូតជប៉ុន៖ កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន ហើយជប៉ុននឹងជួយឱ្យកម្ពុជានិងថៃ សម្រេចបានសន្តិភាពមួយដែលមានភាពយូរអង្វែង

ឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងសន្និសិទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ ២០២៥​ ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍ។ ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ ឯកឧត្តម លើកឡើងផងដែរថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន។ ពាក់ពន្ធនឹងបញ្ហាព្រំដែន ឯកឧត្តម SUZUKI Hideo សង្ឃឹមថាកម្ពុជាអាចសម្រេចបានសន្តិភាពឆាប់ៗ […]

ក្រុមអ្នកវិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ជាមួយCDC

ក្រោមការសម្របសម្រួលនិងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត​​ដែលមានបំណង​ស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ក្នុងជំនួបនេះ ឯកឧត្តម នុត […]

នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿងចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម

នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ។ បើតាមទំព័រហេ្វកបុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី […]

រថភ្លើង១១ទូ ដែលលក់ឲ្យកម្ពុជា, ប្រជាជនជប៉ុន ចង់មកជិះម្តងទៀតនៅកម្ពុជា

ក្រុមហ៊ុនផ្លូវដែក JRHokkaido បានលក់រថភ្លើងល្បឿនលឿនដែលឈប់នៅតែស្ថានីយធំៗទៅឲ្យប្រទេសកម្ពុជា ចំនួន១១ទូ។ រថភ្លើងទាំងនេះ បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃចូលឆ្នាំខ្មែរ ហើយគ្រោងនឹងទៅដល់កម្ពុជានៅចុងខែមេសា ហើយនឹងបង្ហាញខ្លួនជារថភ្លើងទេសចរណ៍ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង។ រថភ្លើងនេះត្រូវបានធ្វើឡើងកាលពី ១៩៧៩ ហើយបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំមុន។ ប្រជាជនជប៉ុនដែលធ្លាប់ប្រើប្រាស់រថភ្លើងនេះជាប្រចាំបានលើកឡើងថា រថភ្លើងដែលខ្លួនធ្លាប់ជិះបានយកទៅប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ហើយនឹងមានឱកាសជិះម្ដងទៀតបើបានទៅលេងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ថៃបានទិញរថភ្លើងល្បឿនលឿន ដែលត្រូវបានគេឈប់ប្រើតាំងពីឆ្នាំ២០១៦ ដែលរត់ពីក្រុង Sapporo ទៅខេត្ត Aomori ដែលរត់នៅពេលយប់ដែលមានឈ្មោះថា (はまなす ) […]

កម្ពុជា និងជប៉ុន ធ្វើផែនការមេរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញដោយប្រព័ន្ធទំនើប

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយនឹងអង្គការ JICA ប្រទេសជប៉ុន តំណាងរដ្ឋបាលសាលាក្រុងភ្នំពេញ និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងផែនការការងារមេរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុងភ្នំពេញឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសង្គតិភាព។ ឯកឧត្ដមបានបញ្ជាក់ថា ផែនការការងារមេនេះត្រូវតែមានស័ក្តិសិទ្ធិភាពក្នុងការប្រតិសកម្មជាមួយនឹងយុទ្ធសាស្រ្តក្នុងការរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ពីឆ្នាំ២០២៣-២០២៥ ហើយ​​ធ្វើការដោះទឹកជំនន់គ្រប់ប្រភេទដោយប្រព័ន្ធទំនើបកម្មវិស្វកម្មទៅអាងទន្លេមេគង្គក្រោមរហូតដល់សមុទ្រ ដើម្បីកាត់បន្ថយ […]

ជប៉ុន ផ្តល់ឥណទានសម្បទាន ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់

ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ […]

ក្រុមហ៊ុនជប៉ុន ចង់ផ្តល់ពូជទំពាំងបាយជូជប៉ុនដល់កម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីចុងខែមីនាកន្លងទៅនេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។ ក្រសួងកសិកម្មបានឲ្យដឹងថា ក្រុមហ៊ុននេះមានបំណងផ្តល់ពូជទំពាំងបាយជូជប៉ុនដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ ដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ និងគ្រោងស្នើសុំនាំចូលថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មនាពេលខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍នូវបំណងល្អ​របស់ក្រុមហ៊ុន និងណែនាំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទពូជនេះ ដើម្បីអ្នកជំនាញសិក្សាលម្អិត។ […]

ជប៉ុន ចង់បង្កើតសាលាកសិកម្មក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង

គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៦ក្រុមហ៊ុន បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមស៊ឺស៊ីមិ […]

ក្រុមហ៊ុនជប៉ុនចំនួនពីរ ចូលខ្លួនមកជួយកម្ពុជាលើការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមស្តង់ដាជប៉ុន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken […]

មានសង្ឃឹមហើយ! ជប៉ុនសុំទីតាំង ដើម្បីធ្វើជាគម្រោងគំរូលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​និងកសិកម្មជនបទ នៅកម្ពុជា

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក​និងឧតុនិយម​និងមន្ត្រីបច្ចេកទេសក្រសួង​បានជួបពិភាក្សាការងារជាមួយប្រតិភូ​សមាគមកុងស៊ុលតង់ជប៉ុន​សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (ADCA) ដឹកនាំដោយលោក KUMAGAI Toru​ ​នៅថ្ងៃទី២២ ខែមករា​ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមបានឱ្យដឹងថា​គោលបំណងសំខាន់របស់ ADCA គឺសិក្សាប្រមូលទិន្នន័យ និង​ព័ត៌មានស្តីពីស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ដើម្បីរៀបចំ​គម្រោង​គំរូគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​ និងកសិកម្មនៅជនបទ​សម្រាប់ស្នើសុំទៅ​រាជរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយអភិវឌ្ឍផ្លូវការជប៉ុន (Japan Official Development Assistant)។ ក្នុងកិច្ចជំនួប​ក្រុមសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម​(ADCA) បានស្នើសុំឱ្យក្រសួងធនធានទឹក និងឧតុនិយម​ផ្តល់កិច្ចសហការដើម្បីកំណត់ទីតាំងប្រព័ន្ធធារាសាស្រ្ត​សម្រាប់ជ្រើសរើសយកមកធ្វើជាគម្រោងគំរូ […]

5
Promotion