សហភាពអឺរ៉ុប តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចម្បងៗ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នៅក្នុងជំនួបឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង […]
Tag: កម្ពុជា-អឺរ៉ុប
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]
ទូតសហភាពអឺរ៉ុបថ្មី បេ្តជ្ញាចំពោះមុខសម្តេចធិបតី ជួយជំរុញពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី […]
ទូតសហភាពអឺរ៉ុប ប្រាប់សម្តេចតេជោ ហ៊ុន សែន ពីការបន្តបើកចំហទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី២៩ខែសីហា នៅវិមាន៧មករា។ ក្នុងជំនួបនេះសម្ដេចតេជោ បានសំដែងសេចក្តីរីករាយចំពោះវត្តមានលោកជំទាវ ដែលបានអញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកជំទាវ ចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ ក្រោយពីបានធ្វើការនៅកម្ពុជា […]
តំណាងសហភាពអឺរ៉ុប យកដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ទៅចែករំលែកនៅស្រីលង្កា
លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា និងបានចូលជួបសម្ដែងការគួរសម និងជម្រាបលា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើសហភាពអឺរ៉ុបបន្តគាំទ្របន្ថែមទៀត ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។ ក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល […]
សហភាពអឺរ៉ុប បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ គាំទ្រដល់កម្ពុជា
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និង ជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួប ជម្រាបលារបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើននៃ ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប […]
