«វិថីអាហារ និងសួនច្បារ»ក្នុងក្រុងកំពត ដែលមានរចនាបទខ្មែរ បានបើកការដ្ឋានសា្ថបនា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរក្រុងកំពត មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ។ វិថីអាហារ និងសួនច្បារក្នុងក្រុងកំពតនេះ គឺមានទីតាំងចាប់ពីផ្សារក្រណាត់ រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត។ រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ការស្ថាបនាវិថីអាហារ និងសួនច្បារនេះ គឺដើម្បីរៀបចំ […]
Tag: កំពត
ចុងសប្តាហ៍នេះ អ្នកទេសចរអាចទៅមើលនាឡិកាធំនៅខេត្តកំពត បានហើយ
ប្រសិនគ្មានការប្រែប្រួលនោះទេ នាឡិកាខ្នាតធំកម្ពស់ ៣៥ម៉ែត្រ និងអង្កត់ផ្ចិតជិត១០ ម៉ែត្រ ដែលជាសមិទ្ធផលថ្មីមួយទៀយរបស់ខេត្តកំពត នឹងដំឡើងរួចរាល់ក្នុងថ្ងៃទី២៩ សីហា ២០២៤នេះ។ តាមមន្ត្រីជំនាញ បានឱ្យដឹងថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។ គួរបញ្ជាក់ថា នាឡិកាធំនិងខ្ពស់ជាងរបស់កម្ពុជា ត្រូវបានរៀបចំពិធីក្រុងពាលីដំឡើង កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ […]
