ថ្វីដ្បិតតែកន្លងមកមានអ្នករិះគន់ពេញបណ្តាញសង្គម និងនិយាយមិនល្អពីភរិយារបស់ខ្លួនក្តី តែតារាចម្រៀងសមាជិកនៅក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ មិនដែលខ្វល់ឡើយ ផ្ទុយទៅវិញថ្មីៗនេះលោកបានបណ្តើរភរិយាបណ្តូលចិត្តរួមជាមួយកូនប្រុសរបស់ខ្លួនទៅចូលរួមកម្មវិធីធំមួយយ៉ាងសប្បាយរីករាយបំផុត ។ ក្រៅពីមានឈ្មោះជាតារាចម្រៀងរ៉េប លោក ជា សុជាតិ ក៏ជាគណកម្មការនៅក្នុងកម្មវិធី Rapper Fighter ផងដែរ ដែលមានមហាជនជាច្រើនស្រឡាញ់ពេញចិត្ត ដោយសារតែលោកមានទេពកោលស្យខ្លាំងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីលោកបានហែលឆ្លងវិថីនេះយ៉ាងលំបាក ទំរាំតែសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញដូចសព្វថ្ងៃ ។ ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលោកក៏បានរៀបការមានគូស្រករ និងមានកូនប្រុសជាទីស្រឡាញ់មក ស្រាប់តែផ្ទុះការរិះគន់ពីមហាជនមួយចំនួនទាក់ទងទៅនិងភរិយារបស់លោក រហូតធ្វើឱ្យផ្ទុះកក្រើកពេញវិថីសិល្បៈ ។ ទោះបីជារឿងនេះកើតឡើងចំពោះខ្លួនក្តី លោក ជា សុជាតិ មិនខ្វល់អ្វីទាំងអស់ […]
