ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានមួយចំនួន ដែលបានចោទសួរពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់លើវត្តមាននាវាយោធា២គ្រឿងរបស់ចិន នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា, ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់ចំនួន២ចំណុចដូចខាងក្រោម៖ ១. នាវាយោធាចិន២គ្រឿងដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូចការចុះផ្សាយរបស់សារព័ត៌មាន […]
Tag: ក្រសួងការពារជាតិ
ប្រមុខការពារជាតិអាមេរិក ប្រាប់សម្តេចតេជោពីការទន្ទឹងរង់ចាំនូវទំព័រថ្មីនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ
លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២។ ក្នុងលិខិតផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ ជេម អូស្ទីន […]
រដ្ឋមន្ត្រីការពារជាតិចិន ស្កាត់ជួបរដ្ឋមន្ត្រីការពារជាតិកម្ពុជា មុនរដ្ឋមន្ត្រីការពារជាតិអាមេរិកហោះមកកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេស សឹង្ហបុរី។ ឯកឧត្តម ទៀ […]
កម្ពុជា ប្រតិកម្មទៅនឹងការផ្សាយបំផ្លើសពីការពិត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ចតនៅមូលដ្ឋានសមុទ្ររាម
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចេញប្រតិកម្មទៅនឹងការ ចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈការសំចតរបស់នាវាចិនពីរគ្រឿងនេះ គឺសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសលើកទី៦ជាមួយកម្ពុជាតែប៉ុណ្ណោះ។ មិនមែនតាំងមូលដ្ឋានទ័ពរបស់ ចិនលើទឹកដីកម្ពុជាដូចការលើកឡើងរបស់សារព័ត៌មានដែលបម្រើឲ្យបរទេស និងក្រុមប្រឆាំងនោះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត […]
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅវៀតណាម
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
ប្រវត្តិពិតថ្នាក់ដឹកនាំក្រសួងការពារជាតិពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ ត្រូវបើកបង្ហាញនៅទីនេះ!
សារមន្ទីរដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានបង្ហាញពីប្រវត្តិពិតថ្នាក់ដឹកនាំក្រសួងការពារជាតិចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០២៣នេះ រួមជាមួយព្រឹត្តិការណ៍សំខាន់ៗដែលក្រសួងការពារជាតិចូលរួមជាមួយរាជរដ្ឋាភិបាល និងសមិទ្ធផលដែលសម្រេចបានលើវិស័យនយោបាយ ការទូតយោធា ការធ្វើទំនើបកម្ម សម្ភារៈបច្ចេកទេសយោធាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣៕
