ក្រសួងកិច្ចការនារី ក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយ កិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពី បុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃទិវានក្តីស្រឡាញ់នេះ។ ការក្រើនរំលឹកនេះ ដោយកន្លងមក ក្រសួងកិច្ចការនារី សង្កេតឃើញថា មានប្រជាពលរដ្ឋ និងយុវជន […]
Tag: ក្រសួងកិច្ចការនារី
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកិច្ចការនារី តាមដានសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌ស្ត្រីខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងកិច្ចការនារីតាមដានសកម្មភាពរបស់ស្ត្រីមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ។ ទន្ទឹមនេះ សម្តេចធិបតី ប្រតិកម្មនឹងការហូបស្បែកជើង ដើម្បីទាញចំណាប់អារម្មណ៍តាមបណ្តាញសង្គម។ បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវយុវជន យុវតីខ្មែរ ធ្វើអ្វីកុំឱ្យហួសព្រំដែន ប៉ះពាល់ដល់តម្លៃវប្បធម៌ និងអត្តសញ្ញាណជាខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និ បាតបូកសរុបការងារឆ្នាំចាស់ […]
មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី ត្រៀមដំណើរការជួយដល់អាជីវកម្មដំបូង និងស្ត្រីលក់ដូរតាមផ្សារ ឬតាមផ្លូវ
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នា លើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេសស្ត្រីធ្វើអាជីវកម្ម នៅក្នុងកម្រិតមីក្រូ និងតូច ដើម្បីឈានទៅជួយគាំទ្រ លើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។ ជំនួបនេះ […]
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ អ្នកជម្ងឺមហារីកសុដន់ ៧០ភាគរយ មកព្យាបាលនៅដំណាក់កាលចុងក្រោយ ដោយសារខ្វះការយល់ដឹង
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ដោយសារខ្វះការយល់ដឹង ៧០% នៃអ្នកជម្ងឺមហារីកសុដន់ មកទទួលការព្យាបាលនៅដំណាក់កាលចុងក្រោយនៃជម្ងឺ។ ប្រសិនបើគាត់ឆាប់រកវិនិច្ឆ័យបានលឿន នោះឱកាសនៃការព្យាបាលជាមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការឲ្យដឹងពីលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជម្ងឺមហារីកសុដន់ AIA Fit for Hope 2023 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ លោកជំទាវ បានមានប្រសាសន៍ថា កម្មវិធីយុទ្ធនាការ Fit […]
អ្នកចងក្រងសៀវភៅ «សោយ»៖ ម្ហូបខ្មែរមួយចំនួន មិនត្រឹមតែហូបដើម្បីឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែអាចជាឱសថព្យាបាលជំងឺទៀតផង
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឲ្យមេចុងភៅ អ្នកស្រី រស់ រតនៈ ដែលជាអ្នកចងក្រងសៀវភៅឈ្មោះថា “សោយ” ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ អ្នកស្រីមេចុងភៅ បានជម្រាបលោកជំទាវរដ្ឋមន្ត្រី អំពីជីវប្រវត្តិ និងគោលបំណងរបស់អ្នកស្រី ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងសៀវភៅ “សោយ” ឡើង គឺដើម្បីអភិរក្ស […]
កម្ពុជា ពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំ នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បាននិងកំពុងពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេមានភាពប្រសើរឡើងទាំងមុខជំនាញ មុខរបរនៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។
