រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ទាត់ចោលសម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថាប្រាសាទតាក្របី និងប្រាសាទតាមាន់ជារបស់ថៃ

ថ្មីៗនេះ សារព័ត៌មាន The Nation របស់ថៃ និងកាសែត Khaosot បានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ​លោកស្រី Sabida Thaiseth ថ្លែងថា ថៃ​កំពុងពន្លឿនការជួសជុលប្រាសាទតាក្របី​ និងជំរុញការចុះបញ្ជីប្រាសាទទាំងអស់តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានបញ្ជាក់ថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាតំបន់បេតិកភណ្ឌថៃ។  ជុំវិញការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍ថ្មីៗនេះ ដោយលោកស្រី Sabida […]

កម្ពុជា​នឹងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន​១៥០រូប ទៅដាក់តាំងបង្ហាញនៅប្រទេសចិន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ឯកភាពលើគម្រោងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន១៥០រូបទៅដាក់តាំងបង្ហាញនៅប្រទេសចិនចំនួន៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។ ក្រសួងវប្បធម៌ បានឱ្យដឹងថា កាលពីនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុន អនុវត្តកន្លងមក ជាពិសេសគឺគម្រោងផ្តល់កម្ចីវត្ថុបុរាណពីកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី […]

កម្ពុជា ស្នើយូណេស្កូយកចិត្តទុកដាក់ជាបន្ទាន់ និងមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត 

នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។  ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក […]

ទីបំផុត! វត្ថុសិល្បៈខ្មែរដ៏មានតម្លៃ ត្រូវបានបរទេសសម្រេចប្រគល់ទាំងអស់មកកម្ពុជាវិញ ក្រោយរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ច្រើនឆ្នាំ

បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងវប្បធម៌ បានឲ្យដឹងថា លោក István Zelnik […]

ក្រសួងវប្បធម៌បង្ហាញភាពជោគជ័យធំសម្តែងរបាំព្រះរាជទ្រព្យ នៅបារាំង និងកោតសរសេីរគំរូវីរៈភាព អង់អាចលះបង់របស់នាដការី ឈឹម ចាន់ស្រីណុច

ពេលនេះបេសកម្មសម្តែងរបាំព្រះរាជទ្រព្យ ដេីម្បីផ្សព្វផ្សាយសិល្បះវប្ប្បធម៍ខ្មែរ នៅប្រទេសបារាំង ដែលដឹកនាំផ្ទាល់ ដោយលោកស្រី ភឿង សកុណា ស្តេចយាងរួមព្រះដំណេីដោយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីអ្នកឧកញ៉ា មៅ ចំណាន ប្រធានសមគមសិល្ប: ត្រូវបានបញ្ចប់ ទទួលបានមហាជោគជ័យ ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ ។  លោកស្រី សុទ្ធ សុម៉ាលី ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរ […]

ក្រសួងវប្បធម៌ មានចំណាត់ការចំពោះអ្នកផលិតបទចម្រៀងបែប Diss Track ដែលមានលក្ខណៈវាយប្រហារ ចំអកឡកឡឺយ​ ឬមើលងាយអ្នកដទៃ

ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពិនិត្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ ជុំវិញការផលិតបទចម្រៀងបែប Diss Track ដែលមានលក្ខណៈវាយប្រហារ ចំអកឡកឡឺយ ​ឬមើលងាយដល់អ្នកដទៃ។ នេះបើតាមប្រភពព័ត៌មានដែល Karpit News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា បទចម្រៀងបែប Diss Track ឬ Diss song ជាប្រភេទបទចម្រៀងដែលមានគោលដៅវាយប្រហារ ចំអកឡកឡឺយ​ ឬបញ្ឆិតបញ្ឆៀងទៅកាន់នរណាម្នាក់ […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងវប្បធម៌ កត់ត្រាទុកម៉ូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុកមូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺកុំឱ្យកូនចៅជំនាន់ក្រោយច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បីអភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។ ប្រសាសន៍ណែនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅចំពោះមុខលោកជំទាវ ភឿង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់លើការប្រើប្រាស់ទម្រង់សម្លៀកបំពាក់ប្រពៃណី

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់លើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ខណៈសម្តេចកត់សម្គាល់ថា បច្ចុប្បន្នមហាជន ជាពិសេសយុវជនកំពុងពេញនិយម និងមោទនភាពខ្ពស់ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្រឡំពីទម្រង់ និងរបៀបរបបប្រើប្រាស់នៅមានភាពស្រពិចស្រពិលបង្កភាពភ័ន្តច្រឡំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី​២៦ ឆ្នាំ២០​២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈ​មណ្ឌល​​កោះពេជ្រ រាជធានីភ្នំពេញ។ គួរកត់សម្គាល់ថា នាឱកាសពិធីបុណ្យប្រពៃណីជាតិធំៗនានា គេសង្កេតឃើញពលរដ្ឋស្ទើរតែគ្រប់រូប […]

ទីបំផុត! បុគ្គលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី ត្រូវបានកោះហៅមកធ្វើកិច្ចសន្យាទទួលស្គាល់កំហុស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ […]

ក្រសួងវប្បធម៌ ត្រៀមរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដើម្បីកុំឲ្យកូនខ្មែរភ្លេចអ្វីដែលជារបស់ខ្មែរ

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្ប :និងជាប្រធានក្រុមការងារ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ។ ដោយមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារ:សំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង […]

5
Promotion