ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។ នេះជាការផ្តល់អនុសាសន៍១ក្នុងចំណោមអនុសាសន៍សំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសបិទសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ កាលពីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។ អនុសាសន៍បន្ថែមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ […]
