ចេញដំណើរ! ក្រោយបញ្ជានាយករដ្ឋមន្ត្រី ក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតង​ក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានដំបូងចំនួន ៤(បួន)គម្រោង នៅតំបន់ភ្នំ១៥០០ តាមបណ្តោយផ្លូវជាតិលេខ ៥៥ (ផ្លូវបុប្ផាលាក់ខ្លួន)។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីការជំរុញក្រុមការងារត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់​គម្រោង និង […]

ប្រមុខរដ្ឋាភិបាល៖ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដែលមិនធ្វើសកម្មភាព ៦ខែ ត្រូវដកអាជ្ញាបណ្ណមកវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់​គម្រោង​ណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដកយកអាជ្ញាបណ្ណមកវិញ។ វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាព៕ អត្ថបទ៖ អក្ខរា

CDC អនុម័តគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូន ពីខេត្តកំពង់ចាម ទៅក្រចេះ ក្នុងតម្លៃជាង៩២លានដុល្លារ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក

5
Promotion